ព័ត៌មាន រាយការណ៍ ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋ អបអរសាទរដល់លោកព្រំ សន្ធរ ស្នងការខេត្តព្រៃវែង ដែលតែងតែយកចិត្តទុកដាក់រាល់ល្បែងសុីសងគ្រប់ប្រភេទ,,,

(ព្រៃវែង)៖សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាខេត្តព្រៃវែង។

បានឃើញថា៖ កន្លងមកពិតជាបានប្រព្រឹត្តល្បែងស៊ីសងចាក់កន្ទុយលេខ ពិតប្រាកដមែន។

ក្រោយពីអង្គភាពសារព័ត៌ម្ចាស់ទន្លេមេគង្គចុះផ្សាយរឿងពាក់ព័ន្ធ និងល្បែងស៊ីសង(កន្ទុយលេខ)នៅស្រុកពារាំង ខេត្តព្រៃវែង។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មានកិត្តិយសសូមធ្វើការ
បំភ្លឺជូនសាធារណជន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង
សង្គមជ្រាបថា៖ ពិនិត្យឃើញថាថ្មីៗនេះ សារព័ត៌មានទន្លេមេគង្គបានចុះផ្សាយពាក់ព័ន្ធ និងល្បែងស៊ីសង(កន្ទុយលេខ)នៅស្រុកពារាំង ខេត្តព្រៃវែង ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានដាក់បទ
បញ្ជាឲ្យកម្លាំង អធិការដ្ឋាននគរបាលស្រុកពារាំងចុះធ្វើការស្រាវជ្រាវ និងឈានដល់ការកោះអញ្ជើញឈ្មោះ ផៃ ផែន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង និងឈ្មោះ សូ ស៊ីណែត ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្ត ព្រៃវែង ។

នៅចំពោះមុខ សមត្ថកិច្ច ឈ្មោះ ទាំងពីររូបខាងលើ បានសារភារពថា កន្លងមកពិតជាបានប្រព្រឹត្តល្បែងស៊ីសងចាក់កន្ទុយលេខ ពិតប្រាកដមែន។

ប៉ុន្តែគ្រាន់តែជាលក្ខណៈកូនកញ្ច្រែងតែប៉ុណ្ណោះ ។បន្ទាប់ពីធ្វើការសាកសួរព័ត៌មានរួច ឈ្មោះទាំងពីរនាក់ខាងលើ បានយល់ព្រមជាមួយសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពារាំង ដោយធ្វើកិច្ចសន្យាលាយល័ក្ខអក្សរ ថា៖ ឈប់ធ្វើសកម្មភាពលេងល្បែងស៊ីសងបន្តទៀតហើយ ។
ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាន
នគរបាលខេត្តព្រៃវែង និងធ្វើការស្រាវជ្រាវបន្ត ព្រមទាំងខិតខំពង្រឹងការអនុវត្តជំនាញបន្ថែមទៀត ពិសេសល្បាតឃ្លាំមើលនៅទីតាំងខាងលើ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនសង្គមជាតិ ។

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះសារធារណជន អ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ពិសេសម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលបានផ្តល់ព័ត៌មាន មកស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីមានមូលដ្ឋានថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាជន ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *