ព័ត៌មាន រាយការណ៍

អរគុណ សន្តិភាព! កត្តាសន្តិភាព វិស័យវិនិយោគជាច្រើនបានមកបណ្តាក់ទុនរកសុីនៅខេត្តព្រៃវែងដើម្បីបង្កើតការងារជូនពលរដ្ឋ,,,

(ព្រៃវែង)ពីមុនខេត្តព្រៃវែងគឺជាខេត្តមួយពុំសូវមានអ្នកវិនិយោគមកបណ្តាក់ទុនរកសុីនោះទេ

តែប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យវិនិយោគជាច្រើនបានកំពុងដំណើរការជាបណ្តើៗដែលអាចធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើបង្កើនជីវភាពធូរធារបានមួយកម្រិត។ហើយដោយមើលឃើញអំពីសក្កដានុពលសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តល្អប្រសើរនិងមានដីទំនេរជាច្រើនដែលអាចអំណោយផលល្អដល់ការអភិវឌ្ឍបាន ទើបអ្នកវិនិយោគចង់មកវិនិយោគរកស៊ីនៅខេត្តមួយនេះជាបន្តបន្ទាប់។

លោកជា សុមេធី អភិបាលខេត្តព្រៃវែងធ្លាប់បានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រៃវែងកាលពីពេលថ្មីៗនេះថាខេត្តព្រៃវែងគឺស្ថិតនៅប៉ែកអាគ្នេយ៍នៃប្រទេសកម្ពុជា មានចំងាយ៩៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ  រហូតមដល់ពេលនេះ បានទាក់ទាញក្រុមហ៊ុនវិនិយោគចំនួន ១១៦ក្រុមហ៊ុន វិនិយោគលើវិស័យជាច្រើន បានជំរុញឱ្យខេត្តមួយនេះមានវឌ្ឍនភាព និងផ្តល់ឱកាសការងាររាប់ពាន់កន្លែងដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត។ក្រៅពីក្រុមហ៊ុនវិនិយោគចំនួន១១៦ក្រុមហ៊ុន ក៏មានសាខាក្រុមហ៊ុន១៥៥សាខា សហគ្រាសឯកបុគ្គលចំនួន២៣សហគ្រាស ដែលប្រតិបត្តិការលើវិស័យជាច្រើននៅក្នុងខេត្ត។

លោកថា ក្រុមហ៊ុនទាំងនេះ បានវិនិយោគទៅលើធនាគារ ដឹកជញ្ជូនក្នុងនិងក្រៅប្រទេស សំណង់ រោងចក្រកាត់ដេរ ផ្តត់ផ្គង់ទឹកស្អាត អ៊ិនធើណិត  និងសេវាទូរស័ព្ទ នាំចេញនាំចូលផលិតផលកសិកម្ម និងគ្រឿងឧបភោគបរិភោគ នាំចូល និងផ្គត់ផ្គង់សម្ភារៈកសិកម្ម សហគ្រាសផលិតទឹកសុទ្ធ ឡឥដ្ឋ ផ្គត់ផ្គង់កែច្នៃឈើ ប្លាស្ទិក ញ៉ូម ដែក និងផលិតផលកែច្នៃផលិតកសិកម្ម។

លោកជា សុមេធីបានបន្ថែមថា៖ វិស័យទាំងនេះ ខេត្តបានជំរុញលើកកម្ពស់ទំនាក់ទំនងទាំងក្នុង និងក្រៅប្រទេស ជាពិសេសខេត្តជាប់ព្រំដែន ដើម្បីបង្កើនទំនាក់ទំនងពា​ណិ​ជ្ជកម្មជាមួយអង្គភាពប្រតិបត្តិការ និងពាណិជ្ជករទៅវិញទៅមក។ ក្រៅពីនេះ ខេត្តបានយកចិត្ត ធ្វើការត្រួតពិនិត្យទំនិញ និងចំណីអាហារ ដែលកំពុងចរាចរណ៍លើទីផ្សារ ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។

បើតាមន្ត្រីជាន់ខ្ពស់សាលាខេត្តព្រៃវែងបានឲ្យដឹងថាដោយសារសក្កដានុពលសេដ្ឋកិច្ចរបស់ខេត្តនិងទីតាំងដីអំណោយផលល្អទើបមានក្រុមហ៊ុនអចនទ្រព្យមួយឈ្មោះថាក្រុមហ៑ុន សំណង់ឈ្នះ ឈ្នះបានមកវិនិយោគនៅលើទំហំដីជាង១៥ហិតាស្ថិតក្នុងភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែងដោយសាងសង់ជាសំណង់ហេដ្ឋារចនាសមព័ន្ធផ្សេងៗមានដូចជាផ្សារព្រៃវែងថ្មី សួនកុមា សួនកម្សាន្ត សណ្ឋាគារ ផ្ទះល្វែង ភោជនីយដ្ឋាន ហាងកាហ្វេនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀតគិតជាទុនជាង២០លានដុល្លារ។ទោះបីជួបបញ្ហាកូវីដ១៩នេះក៏ដោយ នៅអភិវឌ្ឍន៍តែបន្តរបាន។

បើតាមតំណាងក្រុមហ៊ុនបានឲ្យដឹងថាដោយក្រុមហ៊ុនមើលឃើញថានៅក្នុងខេត្តព្រៃវែងនេះមានដីទំនេរច្រើន ដែលមានអំណោយផលល្អដល់ការអភិវឌ្ឍផ្នែកអចនទ្រព្យក្នុងនោះដោយសារប្រជាពលរដ្ឋនៅទីនេះ កំពុងមានជីវភាពធូរធារនឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដូចនេះពួកគាត់ប្រាកដជាត្រូវការពង្រីកមុខរបរ ការពង្រឹកសេដ្ឋកិច្ចប្រចាំថ្ងៃជាពិសេសការពង្រីកការរស់នៅបែបស៊ីវិល័យនិងផាសុខភាពរបស់គាត់។ដូច្នេះទើបក្រុមហ៊ុនសំណង់ឈ្នះឈ្នះមានបំណងមកអភិវឌ្ឍកែប្រែដីទាំងនេះឲ្យមានការអភិវឌ្ឍន៍រីកចម្រើននិងមានសោភ័ណភាព ផាសុខភាពនិងកន្លែងលម្ហែកាយឱ្យសាកសមទៅនឹងតម្រូវការរបស់ពលរដ្ឋតាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធល្អស្អាត។

ពលរដ្ឋនៅក្រុងព្រៃវែងបានលើកឡើងថាមានក្រុមហ៊ុនមកវិនិយោគបង្កើតឲ្យមានផ្សារព្រៃវែងថ្មីនិងសំណង់ផ្សេងៗនៅខេត្តព្រៃវែងពួកគាត់មានចិត្តសប្បាយរីករាយដែលអាជ្ញាធរខេត្តព្រៃវែងបានខិតខំកៀងគរអ្នកវិនិយោគទុនមករកស៊ីនៅខេត្តព្រៃវែងជាពិសេសបានបង្កើតការងារជូនពលរដ្ឋក្នុងខេត្តដូចជាបង្កើតផ្សារលក់ដូរឲ្យបានសមរម្យផងដែរ។ក្នុងនោះពួកគាត់ក៏បានស្នើដល់ក្រុមហ៊ុនវិនិយោគផ្សារព្រៃវែងថ្មីសូមកុំតម្លើងថ្លៃតូបធ្វើយ៉ាងណាលក់ក្នុងតម្លៃសមរម្យដែលអាចឲ្យពួកគាត់មានលទ្ធភាពទិញបានហើយក៏អាចចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ៕គីមហៀប

adm

Leave a Reply

Your email address will not be published. Required fields are marked *