ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សូមរំលឹក និងផ្ដាំថា៖ បើចង់មានសន្តិភាពផ្លូវចិត្ត កុំប្រព្រឹត្តល្មើសច្បាប់!

សម្តេចលើកឡើងបែបនេះនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញ បន្តសួរសុខទុក្ខ និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​ខ្លះ​ថា កម្ពុជា​មិនទាន់មាន​សន្តិភាព​ខាង​ផ្លូវចិត្ត​ទេ​។ គេ​ថា សន្តិភាព ទាល់​តែមាន​ទាំងអស់​។ វា​មាន​សន្តិភាព ទាំង​រូបិយ និង​ទាំង​អ​រូបិយ​។ គេ​ចង់​និយាយថា គេ​មិនទាន់មាន​សន្តិភាព​ខាង​ផ្លូវចិត្ត​ទេ​។ ខ្ញុំ​គ្រាន់តែ​ចង់​ថា​ត្រឡប់​ទៅវិញ​ថា បើ​ចង់​មាន​សន្តិភាព​ខាង​ផ្លូវចិត្ត កុំ​ធ្វើ​អី​ឲ្យ​ខុស​។ អាហ្នឹង វា​មាន​សន្តិភាព​ហើយ​! ហើយ​បើ​ខ្លួនឯង​ធ្វើ​ខុសច្បាប់​។ ខ្លួនឯង នៅតែ​ភ័យខ្លាច​រហូត​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​សន្តិភាព​ផ្លូវចិត្ត មិនមែន​រាប់​តែ​ប្រជាពលរដ្ឋ ដែល​អនុវត្ត​ខុស​ជាមួយនឹង​ច្បាប់​របស់​រដ្ឋ​ទេ​! បុរស​ដែល​ក្បត់​ប្រពន្ធ ក៏​អត់​មាន​សន្តិភាព​ខាង​ផ្លូវចិត្ត​ដែរ​! ក្រែងលោ ប្រពន្ធ​ដឹង​! ស្ត្រី​ដែលមាន​សហាយ ក៏​មិនមាន​សន្តិភាព​ផ្លូវចិត្ត​ដែរ ក្រែងលោ ប្តី​ដឹង​! អីចឹង​ឲ្យ​តែ​កាលណា​ធ្វើ​ខុស គឺ​អត់​មាន​សន្តិភាព​ផ្លូវចិត្ត​ទេ​។ អាហ្នឹង ខ្ញុំ​គ្រាន់តែ​ចង់​ផ្តាំ​ថា បើ​ចង់​មាន​សន្តិភាព​ផ្លូវចិត្ត កុំ​ធ្វើ​អី​ដែល​ខុស​! មិន​ថា ជា​កំហុស​ទៅលើ​ផ្លូវរដ្ឋ ឬ​កំហុស​ទៅលើ​បញ្ហា​សាសនា ឬ​កំហុស​លើ​បញ្ហា​នៅក្នុង​ក្រុមគ្រួសារ​។ ប៉ុន្តែ​អ្វីដែល​ប្រាកដ គឺ​រូបិយ​នេះ សន្តិភាព​រូបិយ គឺ​គ្មាន​ការប្រយុទ្ធ​វ៉ៃ​គ្នា​ទេ ហើយ​យើង​កំពុងតែ​បំផ្លាញចោល​គ្រាប់មីន គ្រាប់​មិនទាន់​ផ្ទុះ ដើម្បី​រក្សា​សុវត្ថិភាព​ប្រជាពលរដ្ឋ​របស់​យើង​»៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *