ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

សម្តេចតេជោហ៊ុន សែន បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានឧបត្ថម្ភថវិកាដល់សម្ដេចសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រារងគ្រោះដោយទឹកជំនន់,,,

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន

បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានឧបត្ថម្ភថវិកាដល់សម្ដេចសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រារងគ្រោះដោយទឹកជំនន់។

ក្នុងសារលើទំព័រ page facebookផ្លូវការ របស់នាយករដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែតុលាឆ្នាំ ២០២០នេះបានសរសេរថា៖ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួម
ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង
ដែលកំពុងកើតមាននៅក្នុងប្រទេស។
គិតត្រឹមម៉ោង៦ល្ងាចថ្ងៃ១៣តុលា២០២០
នេះថវិកាទទួលបាន១លានដុល្លារដែល
ក្នុងនោះ៖
១.លោកឧកញ៉ា​ គិត ម៉េង​ និង​ លោកជំទាវម៉ៅ ចំណាន២០​ មុឺនដុល្លារ។
២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។
៣.លោកឧកញ៉ា​ ថៃ ជាហួត​ ក្រុមហ៊ុន ប៉េង ហួត​២០មុឺនដុល្លារ។
៤.លោកឧកញ៉ា​ ដួង ឆាយ​ និង​ លោកជំទាវ​ ដេត ម៉ាលីណា​ ១០ម៉ឺនដុល្លារ។
៥.លោកជំទាវឧកញ៉ា​ ង៉ូវ ម៉ុច​ និង​ លោក
ឧកញ៉ា​ង៉ូវ ស្រ៊ុន​ ១០ម៉ឺនដុល្លារ។
៦.លោកឧកញ៉ា​ ថោង សារ៉ាត​ និង​ លោកជំទាវ​ ធីតា​ ១០មុឺនដុល្លារ។
ជាមួយគ្នានេះ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់ក្នុង comment លើទំព័រ pageរបស់សម្ដេច បន្ថែមថាមានការចូលរួមបន្ថែម
១.ឧកញ៉ា ហុង ពីវ
៥០មុឺនដុល្លារ។
២.អ្នកឧកញ៉ា ចេន សុី ៥០មុឺនដុល្លារ។
៣.ឧកញ៉ា ឃុន សៀ ១០មុឺនដុល្លារ។
៤.ឧកញ៉ា លី ហួរ១០មុឺនដុល្លារ។
៥.ក្មួយនឹម វណ្ណះ ៥ពាន់ដុល្លារ។
បើតាមការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ថាថវិកាដែលសប្បុរសជនចូលរួមនេះនឹង
ចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ
មហន្តរាយ។
ក្នុងករណីយមានសប្បុរសជនចង់ចូលរួម
បន្ថែមទៀតសូមទាក់ទងលោក
សេង ទៀង​ រដ្ឋលេខាធិការទីស្តីការ
គណៈរដ្ឋមន្ត្រី។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕

adm

Leave a Reply

Your email address will not be published. Required fields are marked *