ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងប្រាប់ទៅអភិបាល ក្រុង ស្រុកត្រូវត្រៀមសម្ភារៈគ្រប់បែបយ៉ាង ដើម្បីជម្លៀសប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិ!

ខេត្តស្វាយរៀង៖លោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀង

បានថ្លែងថាអភិបាលក្រុងស្រុកទាំង៨ នៅខេត្តស្វាយរៀងត្រូវត្រៀមលក្ខណៈរៀបចំទីទួលមានសុវត្ថិភាព និងត្រៀមសម្ភារៈគ្រប់បែបយ៉ាង ដើម្បីជម្លៀសប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ដូចជាជំនន់ទឹកភ្លៀងជាដើម​ ក្នុងរដូវវស្សានេះ។

ការថ្លែងលើកឡើងរបស់អភិបាលខេត្តស្វាយរៀងបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

លោកអភិបាលខេត្ត បានថ្លែងនូវការកោតសសេីអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាព ក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់​ ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានយកចិត្តទុកដាក់លើការងារពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេស​ ការចូលរួមផ្សព្វផ្សាយក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅតាមមូលដ្ឋាននានាក្នុងខេត្ត។

លោកអភិបាលខេត្តបានបន្តថារដ្ឋបាលខេត្តនិងរៀបចំអំពូលភ្លេីងបំភ្លឺផ្លូវសាធារណៈជាង៤០០បង្គោល ដែលបានដាច់ដោយកន្លែងនៅក្នុងក្រុងស្វាយរៀង​និងរៀបចំផ្លាស់ប្តូរបំភ្លឺឡេីងវិញទាំងអស់ចាប់ពីថ្ងៃទី០១​ ខែខែតុលា ឆ្នាំ២០២០នេះតទៅ ទន្ទឹមនោះក៏មានរៀបចំដាក់នៅទីប្រជុំជនផ្សារក្រោលគោ និងទីប្រជុំជនផ្សារស្វាយជ្រំផងដែរ។

លោកអភិបាលអភិបាលខេត្តបានជំរុញដល់ រដ្ឋបាល ក្រុង ស្រុក អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តជម្រុញផ្សព្វផ្សាយការធ្វើអត្ថសញ្ញាណប័ណ្ណ នៅតាមមូលដ្ឋានឱ្យបានត្រឹមត្រូវ និងឆាប់រហ័ស​ ជូនប្រជាពលរដ្ឋ។

ផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក្នុងការបង់ពន្ធអចលនទ្រព្យគ្រប់ប្រភេទឱ្យ បានមុនការកំណត់នៅថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោកបានបន្ថែមថាមន្ទីរកសិកម្ម និងអភិបាលក្រុងស្រុក ត្រូវបន្តតាមដានការបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋរួមទាំងការចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ​ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ។

ព្រមទាំងបន្តចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន ការប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារនិង ជម្រុញការធ្វើរូប’’ឡូហ្គូ’’តំណាងរដ្ឋបាលក្រុងស្រុកនីមួយៗ និងរៀបចំនូវខ្លឹមសារ អត្ថន័យ នៃ(ឡូហ្គូ)ក្រុងស្រុកនីមួយៗអោយបានត្រឹមត្រូវ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *