ព័ត៌មានជាតិ

អាជ្ញាធរសម្រេចបិទខ្ទប់ភូមិមួយទៀតក្នុងស្រុកចម្ការលើរយ:ពេល១៤ថ្ងៃ!

កំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាមបានសម្រេចបិទខ្ទប់ភូមិមហាឃុំស្វាយទាបស្រុកចម្ការលើ

បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ១៩ចំនួន២ករណីបន្ថែមទៀតលើបុរសអាយុ៤៩ឆ្នាំម្នាក់និងនារីអាយុ១៩ឆ្នាំម្នាក់ទៀតចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២១តទៅ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩នៅថ្ងៃទី២ឧសភា បានដឹកនាំសហការី និងមន្រ្តី នៃអង្គភាពពាក់ព័ន្ធចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កក្នុងឃុំបុសខ្នុរ ភូមិ និងតំបន់បិទខ្ទប់ចំនួន បីគឺភូមិស្វាយទាប ភូមិមហា( ទើបបិទបានមួយថ្ងៃ) ឃុំស្វាយទាប និងបន្ទប់ព្យាបាលជំងឺ បេ គុនថាច ស្ថិតក្នុងភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចម្ការលើ។

គួររំលឹកថា៖វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ:មកដល់ថ្ងៃទី១ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខេត្តកំពង់ចាមបានសម្រេចបិទភូមិសរុបចំនួន ១៧និងឃុំចំនួន៤។ ក្នុងនោះភូមិចំនួន ៤ បិទជាបណ្តោះអាសន្នមាន: ភូមិទ្រា ឃុំព្រែកពោធិ៍ ,ភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ,ភូមិថ្មី«ខ»ឃុំរកាគយ ស្រុកកងមាស និងភូមិសម្បូរ ឃុំសម្បូរ ស្រុកបាធាយ។ ចំណែកភូមិចំនួន ១៣ និងឃុំចំនួន ៤ ផ្សេងទៀតបិទរយ:ពេល ១៤ថ្ងៃ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *