ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

ថ្ងៃទី ១១ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៣០នាក់ បន្ថែមទៀត

ថ្ងៃទី ១១ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៣០នាក់ បន្ថែមទៀត

ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង៖ប្រកាសព័ត៌មានបង្ហាញអត្តញ្ញាណអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន២២នាក់ទៀតដែលទើបរកឃើញ,,,

(ខេត្តព្រៃវែង) រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ នៅមានជាបន្តចំនួន ២២នាក់ ដែលទើបរកឃើញនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ រួមមាន: ស្រុកព្រះស្តេច ចំនួន៧នាក់ ស្រុកពារាំង ចំនួន៨នាក់ ស្រុកពាមជរ ចំនួន២នាក់ ស្រុកសុីធរកណ្តាល ចំនួន៣នាក់ ស្រុកបាភ្នំ ចំនួន១នាក់ និងស្រុកស្វាយអន្ទរ ចំនួន១នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុង/ស្រុកក្នុងទឹកដីខេត្តព្រៃវែង។ រីឯ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង២២នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ និងប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩នេះ ប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាកនៅមន្ទីរពេទ្យដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ក្នុងនោះបើមានអាការៈប្លែកគួរអោយសង្ស័យសូមរាយការណ៍មកអាជ្ញាធរជាបន្ទាន់ (៣ការពារ ៣កុំ)។

ព័ត៌មាន រាយការណ៍

លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានចុះពិនិត្យមើលស្ថានភាពអ្នកធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពតេជោហ៊ុន សែន វិហារសួគ៌,,,

ខេត្តកណ្ដាល ៖ នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ លោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល រួមដំណើរដោយ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុក លោក ឃឹម សំភារ អភិបាលរងស្រុក និងជាប្រធានក្រុមវេនប្រចាំការទី៤ និងសហការី បានចុះពិនិត្យ ស្ថានភាពអ្នកធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពតេជោសែន វិហារសួគ៌ ព្រមទាំងសួរសុខទុក្ខ បុគ្គលិកមណ្ឌលសុខភាព និងកម្លាំសមត្ថិកិច្ចប្រចាំការ និង ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយ និងណែនាំឲ្យកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលឃុំ ត្រូវតាមដាន យកចិត្តទុក្ខដាក់ខ្ពស់លើជនចំណូលឍចូលស្រុកថ្មី ដើម្បីទប់ស្កាត់សភាពការ ការរីករាលត្បាតជម្ងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងក្នុងសហគមន៍ ២០ កុម្ភ:។ ក្នុងនោះដែលលោកអភិបាលស្រុក បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ ៕

ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាល និងបញ្ចុះបឋមសិលាសាងសង់ផ្សារកំពង់ពពិល ស្ថិតក្នុងស្រុកពារាំង,,,

ខេត្តព្រៃវែង៖នាថ្ងៃអាទិត្យ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលាសាងសង់ផ្សារកំពង់ពពិល ស្ថិតនៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយក(រង)រដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍កងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកពារាំង ក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាមួយអាជីវករផ្សារ និងប្រជាពលរដ្ឋរស់នៅជុំវិញផ្សារផងដែរ។ សូមបញ្ជាក់ផងដែរថា៖ ការសាងសង់ផ្សារថ្មីនេះឡើងដោយមានការឯកភាពពីអាជ្ញាធរខេត្ត និងមូលដ្ឋានជាមួយអាជីវករផ្សារ លប់បំបាត់ចោលភាពរញ៉េរញ៉ៃ និងប៉ះពាល់ ដល់បរិស្ថាន និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណផ្សារដែលបងប្អូនលក់ដូរ ជាពិសេសនៅតាមចិញ្ចើមផ្លូវរបងវត្ត ដែលអាចបង្កហានិភ័យខ្ពស់ដោយគ្រោះថ្នាក់ចរាចរណ៍។ ទន្ទឹមនិងនេះ ការរៀបចំកសាងផ្សារថ្មីឡើងវិញ គឺអាចស្តារបានទាំងសោភ័ណភាព ទាំងអនាម័យបរិស្ថានល្អ ក្នុងការរក្សាទាំងបរិយាកាស ខ្យល់ចេញចូលអោយបានល្អប្រសើរ ជាពិសេស ក្នុងការរៀបចំសណ្តាប់ធ្នាប់នៃការលក់ដូរ ដោយរៀបចំរចនាតូបពីគម្លាតតូបលក់ដូរឲ្យបានល្អប្រសើរឡើងវិញ និងទុកចន្លោះផ្លូវដើរក្នុងផ្សារ និងការរៀបចំអោយមាននូវប្រព័ន្ធសុវត្ថិភាពទឹក-ភ្លើងក្នុងផ្សារ នៅតាមតូបនីមួយៗ និងនៅក្បែរៗជិតផ្សារ ដើម្បីបម្រុងទុកជាមុន នៅពេលមានហេតុការអាក្រក់កើតឡើងជាយថាហេតុ។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តព្រៃវែង […]