ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ៖ ដឹកនាំកងកម្លាំងចុះត្រួតពិនិត្យ បែត្រី និងផ្ទះបណ្តែតទឹក តាមដងទន្លេ ស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកលើកដែក

(ខេត្តកណ្តាល)៖ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរស្រុកនៅតាមដងទន្លេក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវមានវិធានការអោយបានម៉ឹងម៉ាត់ ចំពោះបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ នៅក្នុងភូមិសាស្ត្ររបស់ខ្លួនតាមវិធានការច្បាប់។

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ រំលឹកដល់អាជ្ញាធរដែនដីសហការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ ក្នុងមូលដ្ឋានបន្តរ,,,

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌ មាន រំលឹកដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៅខេត្តកំពង់ចាម

ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង៖ប្រកាសព័ត៌មានបង្ហាញអត្តញ្ញាណអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន២២នាក់ទៀតដែលទើបរកឃើញ,,,

(ខេត្តព្រៃវែង) រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ នៅមានជាបន្តចំនួន ២២នាក់ ដែលទើបរកឃើញនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ រួមមាន: ស្រុកព្រះស្តេច ចំនួន៧នាក់ ស្រុកពារាំង ចំនួន៨នាក់ ស្រុកពាមជរ ចំនួន២នាក់ ស្រុកសុីធរកណ្តាល ចំនួន៣នាក់ ស្រុកបាភ្នំ ចំនួន១នាក់ និងស្រុកស្វាយអន្ទរ ចំនួន១នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុង/ស្រុកក្នុងទឹកដីខេត្តព្រៃវែង។ រីឯ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង២២នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ និងប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩នេះ ប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាកនៅមន្ទីរពេទ្យដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ក្នុងនោះបើមានអាការៈប្លែកគួរអោយសង្ស័យសូមរាយការណ៍មកអាជ្ញាធរជាបន្ទាន់ (៣ការពារ ៣កុំ)។

ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តប៉េអឹមពីក្រោយបណ្ដាលឱ្យរបួសបាក់ភ្លៅ!

ពោធិ៍សាត់៖បុរសម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តដែលចតនៅលើចិញ្ចើមថ្នល់របស់កម្លាំងប៉េអឹមត្រួតពិនិត្យការធ្វើដំណើរនៅពេលយប់បណ្តាលឱ្យរងរបួសធ្ងន់។ហេតុការណ៍នេះកើតឡើង នៅទល់មុខខ្លោងទ្វារវត្តស្បូវរីកក្នុងភូមិស្បូវរីកឃុំលាចស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ខែមេសា ឆ្នាំ២០២១។ លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងថា៖មុនកើតហេតុ រថយន្តក្រុមសមត្ថកិច្ចបានឈប់ចតលើចិញ្ចើមថ្នល់ដើម្បីអនុវត្តសេចក្តីណែនាំនៃរដ្ឋបាលខេត្តពោធិ៍សាត់ពិនិត្យអ្នកដំណើរលួចឆ្លងដែន និងករណីលួចដឹកជញ្ជូនជនបរទេសគេចចេញពីភូមិសាស្ត្របិទខ្ទប់នៃរដ្ឋបាលរាជធានី-ខេត្ត មកកាន់ខេត្តពោធិ៍សាត់។ លោកអធិការបានបន្តថា៖ស្រាប់តែមានម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ខៀវ គ្មានផ្លាកលេខបើកបរដោយឈ្មោះ សៀម សិលា ភេទប្រុស អាយុ ២៥ ឆ្នាំរស់នៅក្នុងភូមិព្រងិល ឃុំព្រងិលស្រុកភ្នំក្រវ៉ាញបានបុកពីក្រោយរថយន្តម៉ាក toyota កាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ពោធិ៍សាត់ 2A- 5673 បើកបរដោយឈ្មោះ អ៊ីវ វិបុលអាយុ ២៨ ឆ្នាំជាមន្ត្រីប៉េអឹមស្រុកភ្នំក្រវាញបណ្តាលឱ្យបុរសជិះម៉ូតូរងរបួសធ្ងន់បាក់ភ្លៅ និងខូចរថយន្តផ្នែកខាងក្រោយ ៕