ព័ត៌មាន រាយការណ៍ ព័ត៌មានសន្តិសុខសង្គម

កម្លាំងកងរាជអាវុធហត្ថ រកឃើញក្មេងស្រីដែលបាត់នៅស្រុករមាសហែកឃើញវិញហើយគឺនៅរស់! រីឯសពស្ត្រីម្នាក់ដែលត្រូវគេប្លុងចោលនៅផ្លូវជាតិលេខ១ ក្នុងស្រុកព្រះស្ដេច មិនទាន់រកឃើញសាច់ញាតិនៅឡើយទេ!

(ព្រៃវែង)៖ដោយមានការដឹកនាំនឹងចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ត្រី ឈួនគីមសាន ដឹកនាំដោយផ្ទាល់ពីលោក ផាត់ សុជោត ប្រធានមន្ទីស្រាវជ្រាវនឹងបង្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តស្វាយរៀង កងរាជអាវុធហត្ថខេត្តកណ្ដាល កងរាជអាវុធហត្ថខេត្តខេត្តក្រចេះ ដើម្បីធ្វើការស្រាវជ្រៀវករណីបាត់កូនស្រីឈ្មោះ ចាន់  នងយ៉ា កាលពីរថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១២និង០១នាទីស្រុករមាសហែក ខេត្តស្វាយរៀង។ ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថបានរកឃើញ ឈ្មោះ នង ចាន់ យ៉ា នេះវិញហើយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។គឺជនរងគ្រោះកំពុងនៅសុីឈ្នួលលក់ដូរ អុីវ៉ាន់ អោយគេនៅក្នុងកម្មវិធីប្រគំតន្រីនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ហើយបច្ចុប្បន្ននេះកម្លាំងកងរាជអាវុធខេត្តព្រៃវែងបាននាំក្មេងស្រីរូបនេះមកប្រគល់ទៅឲ្យម្តាយវិញនៅកងរាជអាវុធខេត្តព្រៃវែង។ សូមបញ្ជាក់ថា៖ កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នគរបាលខេត្តព្រៃវែង បានឲ្យដឹងថា កម្លាំងបានបើកការស្រាវជ្រាវរកសាច់ញាតិ នៃសពស្ត្រីម្នាក់ដែលគេយកទៅប្លុងចោលនៅចិញ្ចើមផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី០៤ ខែមករា ដោយមានស្នាមរបួសលើដងខ្លួនជាច្រើនកន្លែងនោះត្រូវបានរកឃើញសាច់ញាតិហើយ គឺរស់នៅស្រុករមាសហែក ខេត្តស្វាយរៀង ឯជនសង្ស័យសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត។ ក៏ប៉ុន្តែនៅវេលាម៉ោងជាង១១ ព្រឹកថ្ងៃដដែល«ម្ចាស់ទន្លេមេគង្គ»បានទទួលព័ត៌មានពីកងរាជអាវុធហត្ថខេត្តព្រៃវែង មកបញ្ជាក់ថា៖ សពស្រ្តីរងគ្រោះខាងលើ […]

ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

នគរបាលចាប់ឃាត់ខ្លួនមន្ដ្រីយោធាផ្កាយមួយ ដកកាំភ្លើងវាយសន្តិសុខបែកក្បាលដួលសន្លប់ក្នុងថ្លុកឈាម,,,

(ខេត្តកណ្ដាល)៖នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ថាមូលហេតុដែលនាំឲ្យមន្ដ្រីយោធាដកកាំភ្លើងវាយក្បាលសន្ដិសុខបណ្ដាលឲ្យបែកដួលសន្លប់ក្នុងថ្លុកឈាម គឺផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូរបស់ជនបង្កហេតុ ហើយជនបង្កក៌ហៅប្រធានសន្ដិសុខមកដោះស្រាយគ្នា តែប្រធាននោះពន្យាពេលមិនព្រមមកទើបធ្វើឲ្យជនបង្កមានការខឹងសម្បារយ៉ាងខ្លាំង។