ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្ត្តកណ្តាល ណែនាំប្រធានមន្ទីរអង្គភាពជុំវិញខេត្តត្រូវរឹតបន្តឹងបន្ថែមពីការការពារជំងឺកូវីដ១៩ ក្រោយនៅភ្នំពេញរកឃើញវិជ្ជមាននៃមេរោគកូវិដ១៩,,,

(ខេត្តកណ្តាល)៖នៅយប់ថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០២០នេះ អភិបាលខេត្តកណ្តាល
ឯកឧត្តម គង់ សោភណ្ឌ័ បានផ្ញើរសារតាមរយៈប្រព័ន្ធហ្វេសប៊ុកឈ្មោះ (ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្ត្តកណ្តាល) ដោយដាស់តឿនឱ្យប្រធានមន្ទីរអង្គភាពជុំវិញខេត្តកណ្តាល ត្រូវរឹតបន្តឹងបន្ថែមដោយយកចិត្តទុកដាក់ គោរពអោយមានខ្ជាប់ខ្ជូន នូវវិធានការការពារមេរោគកូវីដ១៩ របស់ក្រសួងសុខាភិបាល ក្រោយនៅភ្នំពេញមានការរកឃើញថា ភរិយារបស់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ឯកឧត្តម ឆែម សាវុធ កំពុងផ្ទុកមេរោគកូវីដ១៩នេះ។

ឯកឧត្តមបានមានប្រសាសន៍ថា “យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើរសារជាសំលេង នូវករណីវត្តមានអ្នកជំងឺកូវីដ១៩ ដោយធ្វើដំណើរចល័តពីសៀមរាប មករាជធានីភ្នំពេញ។ ពាក់ព័ន្ធករណីនេះ សូមអោយលោក លោកស្រី ប្រធានមន្ទីរអង្គភាពទាំងអស់ ចាប់ពីសប្តាហ៍ចូលបំពេញភារកិច្ចនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ត្រូវមានវិធានបន្តទៀតអោយបានតឹងរឹងនិងហ្មត់ចត់ នូវការពាក់ម៉ាស់ បាញ់កំដៅ និងលាងដៃដោយប្រើជែល ឬអាកុល ទៅមន្រ្តីក្រោមឱវាទទាំងអស់ ទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ។”

ក្នុងនោះឯកឧត្តមបានណែនាំអោយមន្ទីរអប់រំ យុវជន និងកីឡា ត្រូវណែនាំទៅគ្រឹះស្ថានសិក្សាក្រោមឱវាទទាំងអស់ ក្នុងការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួន ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

គួរបញ្ជាក់ថា ក្រោយមានការប្រកាសពីក្រសួងសុខាភិបាលពីការរកឃើញករណីវិជ្ជមាននៃមេរោគកូវីដ១៩ទៅលើខ្លួនភរិយា មន្រ្តីជាន់ខ្ពស់ខាងលើ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះគឺជាការឆ្លងក្នុងសហគមន៍ ដែលក្នុងនោះមានការពាក់ព័ន្ធនៅទីក្រុងភ្នំពេញ ខេត្តសៀមរាប ហើយនិងអាចមាននៅខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគិរី។
ដោយក្នុងនោះសម្តេចបានអំពាវនាវអោយ ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ សូមណែនាំកូនចៅ កុំអោយចាកចេញពីផ្ទះ។ ក្នុងសារសម្តេចបានបន្ថែមថា ក្នុងស្ថានភាពបន្ទាន់ដូចនេះ អាចនិងមានការប្រមូលអ្នកដែលមានជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងដោយប្រយោល ដើម្បីធ្វើចត្តាឡីស័ក ក៏ដូចជាយកសំណាកទៅពិនិត្យ។

ករណីនេះ ផ្សារទំនើប Aeon 1 ត្រូវបានផ្អាកជាបណ្ណោះអាសន្ន ក្រោយស្រ្តីដែលរកឃើញថា វិជ្ជមានកូវីដខាងលើ បានចូលបរិភោគអាហារ និងទិញសម្ភារៈមួយចំនួននៅទីនោះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *