ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ទទួលអំណោយមនុស្សធម៌ជាអង្ករ ថវិកា និងសម្ភារៈសម្រាប់ការពារជំងឺកូវីដ-១៩ ពីសប្បុរសជននានា ដើម្បីចូលរួមក្នុងយុទ្ធនាការ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល,,,

ខេត្តកណ្តាល ៖ ដើម្បីចូលរួម និងគាំទ្រជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ពិសេសចូលរួមក្នុងយុទ្ធនាការ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល
នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៌កិត្តិបណ្ឌិត សៀង ចាន់ហេង និងសប្បុរសជននានា បាននាំយកអំណោយមនុស្សធម៌ជាអង្ករ ថវិកា និងសម្ភារៈសម្រាប់ការពារជំងឺកូវីដ-១៩ ដើម្បីចូលរួមយុទ្ធនាការ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តកណ្តាល។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្ដម នូវប៉េង ច័ន្ទតារា ជួសមុខអោយឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកជំទាវឧកញ៉ា និងសប្បុរសជននានា ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិ ធនធានផ្ទាល់ខ្លួន ជួយឧបត្ថម្ភជូនសាខាកាកបាទក្រហកម្ពុជាខេត្តនៅពេលនេះ ហើយឯកឧត្ដម សូមសន្យាថា សាខាកាកបាទក្រហកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ  ពិសេសក្នុងយុទ្ធនាការ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដោយមិនមានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ គឺទីណាមានកាលំបាក ទំនោះមានកាកបាទក្រហកម្ពុជា ដោយស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមកម្ពុជា។

សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ជាអង្ករ ថវិកា និងសម្ភារៈសម្រាប់ការពារជំងឺកូវីដ-១៩ រួមមាន៖
– លោកជំទាវឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៌កិត្តិបណ្ឌិត សៀង ចាន់ហេង ឧបត្ថម្ភអង្ករ ចំនួន ១០តោន និងថវិកា៨០លានរៀល។
– លោកស្រី កា ធារិទ្ធ នាយិកាសាលបញ្ញាសាស្ត្រអន្តរជាតិសាខាក្រុងតាខ្មៅ បានឧបត្ថម្ភម៉ស៊ីនបាញ់អាល់កុល Auto  ចំនួន២គ្រឿង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *