ព័ត៌មាន រាយការណ៍

កម្លាំងPM ចុះបង្រាបទីតាំងកត់ឆ្នោតវៀតណាម(កន្ទុយលេខ)មួយកន្លែង ឃាត់ខ្លួនជនសង្ស័យបាន០១នាក់នឹងវត្ថុតាងកត់ឆ្នោតមួយចំនួននៅស្រុកពារាំង,,,

(ខេត្តព្រៃវែង)៖ដោយមានការចង្អុលបង្ហាញនឹងទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនិយត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង។

ដឹកនាំផ្ទាល់ដោយលោកវរសេនិយត្រី ហាស់ ហ៊ាងមេបញ្ជាការស្រុក នឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង ចំនួន ០៥ នាក់ មធ្យោបាយរថយន្ត ០១ គ្រឿងម៉ូតូ ០១ គ្រឿង ចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម(កត់កន្ទុយលេខ)មួយកន្លែង។

ការចុះបង្រាបនេះបានធ្វើឡើងកាលពីម៉ោង១៥នឹង៣០នាទី ថ្ងៃទី ១៦ ខែវិច្ចិកា ឆ្នាំ២០២០នេះស្ថិតនៅភូមិអណ្ដូង ឃំុមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។

បានធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ឈ្មោះអោ សំអូន ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិអណ្ដូង ឃុំមេសរ
ប្រចាន់ ស្រុកពារាំង និងវត្ថុតាងដែលពាក់ពន្ធ័និងបទល្មើសមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងឃាត់ខ្លួននៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការនីតិវិធីបន្ត៕ដោយ៖ម្ចាស់ទន្លេមេគង្គ

adm

Leave a Reply

Your email address will not be published. Required fields are marked *