ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃឈប់សម្រាក៥ថ្ងៃ កើតមានឡើង៥១លើកស្លាប់២១នាក់របួស៧០នាក់!

(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃនាឱកាសឈប់សម្រាកចាប់ពីថ្ងៃទី១៧-២១ខែសីហា ឆ្នាំ២០២០ ។
មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសចំនួន៥១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន២១នាក់ និងរងរបួសចំនួន៧០នាក់ ។
(នេះបើអគ្គស្នងការដ្ឋាននគរបាលជាតិ)។

ដោយឡែកការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយ សមត្ថកិច្ច គ្រប់គោលដៅបានធ្វើការត្រួតពិនិត្យយានយន្តទាំង នៅតាមចំណតដើមទី តាមដងផ្លូវជាតិ និងគោលដៅសំខាន់ៗ ។
នៅក្នុងភូមិសាស្រ្ត រាជធានី-ខេត្ត ដោយបានរកឃើញយានយន្តល្មើស និងធ្វើការផាកពិន័យសរុបចំនួន៣.៨៩១គ្រឿង ក្នុងនោះម៉ូតូចំនួន ២.៨៨២គ្រឿង។
ក្នុងឱកាសថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃនេះដែរ មាន បទល្មើសកើតឡើង ចំនួន៥៨លើក ក្នុងនោះ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ចំនួន៥៤នាក់។
ចំណែក គ្រោះអគ្គិភ័យចំនួន៥លើក បណ្តាលឲ្យឆេះផ្ទះចំនួន៣ខ្នង សិប្បកម្មចំនួន១ និងឃ្លាំងចំនួន១។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា សភាពការណ៍ ក្នុងឱកាសឈប់ សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ។
មានលក្ខណៈល្អប្រសើរ នៅតាមកន្លែងកំសាន្ត រមណីយដ្ឋាន តំបន់ទេសចរណ៍ និងកម្មវិធីផ្សេងៗ រៀបចំឡើងដោយអាជ្ញាធរខេត្ត ឬជាលក្ខណៈគ្រួសារ ។
បានប្រព្រឹត្តទៅ យ៉ាងអធិកអធមសប្បាយ រីករាយក្រោមកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ពីសំណាក់កងកម្លាំង នគរបាលជាតិ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់។

រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្រ្តីរាជការ កម្មករ និយោជិត ឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ ទី១៧-២១ សីហា ។
ដើម្បីសងថ្ងៃឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ កាលពីខែមេសា ដោយ មូលហេតុ ទប់ស្កាត់ជំងឺកូវីដ-១៩។
ទោះបីយ៉ាងណាក្ដី ក្នុងឱកាសឈប់សម្រាក៥ថ្ងៃ សមត្ថកិច្ចបាន ដាក់ពង្រាយនៅតាមគោលដៅនានា ដើម្បីការពារសុវត្ថិភាព៕

adm

Leave a Reply

Your email address will not be published. Required fields are marked *