ព័ត៌មាន រាយការណ៍ ព័ត៌មានសិល្បះនិងកីឡា

ឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តនិងអគ្គនាយកក្រុមហ៊ុនជេតគ្រុប អញ្ជើញជាគណ:អធិបតីក្នុងបិទកម្មវិធីប្រណាំងទូក ប្រពៃណីជាតិជាវប្បធម៌របស់ខ្មែរ នៅរមណីយដ្ឋានស្កាយលែនរីសត ស្ថិតនៅ7NG,,,

(ខេត្តកណ្តាល)៖ នៅព្រឹកទី០២ ខែវិច្ឆិកា ឆ្នាំ២០២០

អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ, លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនជេតគ្រុប,ព្រះអង្គម្ចាស់ នរោត្តម ថានុរ៉ា ឯកអគ្គរាជទូតអមព្រះរាជលេខធិការដ្ឋាព្រះមហាក្សត្រនិងអ្នកអង្គម្ចាស់ក្សត្រី, និងឯកឧត្តមអភិបាលរងខេត្ត។

បានអញ្ជើញចូលរួមក្នុងពិធីបិទកម្មវិធីប្រណាំងទូកខ្នាតតូចព្រមទាំងការបង្ហាញសម្លៀកបំពាក់ប្រពៃណីជាតិជាវប្បធម៌របស់ខ្មែរ ក្នុងកំឡុងពេលអបអសាទរនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រពៃណីជាតិខ្មែរ នៅរមណីយដ្ឋានស្កាយលែន ស្ថិតនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

អគ្គនាយកក្រុមហ៊ុនជេតគ្រុប លោកឧកញ៉ា ស្រី ចាន់ថន បានថ្លែងឲ្យដឹងថា៖
ក្រុមហ៊ុន7NG គឺជាក្រុមហ៊ុនកូនខ្មែរសុទ្ធសាធធ្វើការអភិវឌ្ឍន៍នៅក្នុងទឹកដី ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាលតាំងពីដើមឆ្នាំ២០០៧មកម្ល៉េះ ដោយជ្រកក្រោមដំបូលសុខសន្តិភាពនិងនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យដ៏ឧត្ដុង្គឧត្ដមខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកឧកញ៉ាបានបន្តថា ក្រៅពីការវិនិយោគ ក្រុមហ៊ុន7NG តែងតែបានឧបត្ថម្ភទាំងសម្ភារៈ និងស្មារតីព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នក៏ដូចជាអង្គការសមាគមផ្សេងៗដោយមិនសំដៅលើប្រាក់ចំណេញឡើយ។ លោកអគ្គនាយកក្រុមហ៊ុនជេតគ្រុបបន្តថា ក្រុមហ៊ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិតាមរយៈការគៀរគរប្រមូលផ្ដុំទាក់ទាញវិនិយោគិនដើម្បីបង្កើតការងារជូនដល់ប្រជាពលរដ្ឋ។

លោកអគ្គនាយកបានបញ្ជាក់ឲ្យដឹងបន្ថែមថា ក្រុមហ៊ុន7NG មានគោលការណ៍អភិវឌ្ឍផ្ដោតលើ៧វិស័យសំខាន់ៗរួមមាន៖ វិស័យឧស្សាហកម្ម, វិស័យកសិកម្ម, វិស័យទេសចរណ៍, វិស័យសុខាភិបាល,វិស័យអប់រំ,វិស័យកីឡានិង វិស័យពាណិជ្ជកម្ម។

ជាមួយគ្នានោះដែរ អគ្គនាយកក្រុមហ៊ុនជេតគ្រុប លោកឧកញ៉ា ស្រី ចាន់ថន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល, ព្រះអង្គម្ចាស់,អ្នកអង្គម្ចាស់, ឯកឧត្តម,លោកជំទាវ,លោក,លោកស្រី ដែលបានចំណាយទាំងកម្លាំងកាយចិត្តនិងពេលវេលាដ៏មានតម្លៃក្នុងការអញ្ជើញចូលរួមក្នុងពិធី បិទកម្មវិធីប្រណាំងទូកខ្នាតតូចព្រមទាំងការបង្ហាញសម្លៀកបំពាក់ប្រពៃណីជាតិជាវប្បធម៌របស់ខ្មែរ ក្នុងកំឡុងពេលអបអសាទរនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រពៃណីជាតិខ្មែរ នៅរមណីយដ្ឋានស្កាយលែន វិហារសួគ៌នាថ្ងៃនេះ និងសូមគោរពជូនពរឯកឧត្ដមគណ:អធិបតីនិងភ្ញៀវកិត្តិយសនៃអង្គពិធីនេះទាំងមូល សូមជួបប្រទះតែសេចក្តីសុខសវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងជួបប្រទះនឹងឧត្តមពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមគ្នានោះដែរអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានកោតសរសើរ និងអរគុណចំពោះ ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោកលោកស្រី ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រពៃណីជាតិខ្មែរ បង្ហាញពីការសាមគ្គីគ្នាបង្កលក្ខណៈសប្បាយរីករាយក្រៃលែង។ ឯកឧត្តមបន្តកោតសរដើរចំពោះ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនជេតគ្រុប និងអាជ្ញាធរមូលដ្ឋានឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ដែលបានសហការគ្នាបានល្អដោយបង្កលក្ខណៈសប្បាយរីករាយ បង្កើតឲ្យមានកម្មវិធីប្រណាំងទូកខ្នាតតូចដើម្បីជាការចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រពៃណីជាតិខ្មែរ។

ឯកឧត្តមអភិបាលបានរំលឹកឲ្យដឹងថាយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ដ៏ខ្ពង់ខ្ពស់ថា យើងត្រូវចេះជួយគ្នាក្នុងគ្រាលំបាក ក្នុងគ្រាមានគ្រោះអាសន្ន ក្នុងនាមខ្មែរជួយខ្មែរ។ ឯកឧត្តមបន្តថាកាលពីពេលថ្មីៗនៃគ្រោះទឹកជំនន់នេះ រដ្ឋបាលខេត្តកណ្ដាលបានជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់បានទាន់ពេល ដោយមិនបានឲ្យពលរដ្ឋរូបណាម្នាក់បានស្លាប់ដោយសារខ្វះព័ត៌មាន និងខ្វះស្បៀងអាហារឡើយ។

ឯកឧត្តមអភិបាលខេត្តបានបន្តអំពាវនាវដល់មន្ត្រីរាជការ ប្រជាពលរដ្ឋនិងចំណុះទូកទាំងអស់ត្រូវបន្តចូលរួមទប់ស្កាត់ជំងឺកូវិដ-១៩ និងបន្តអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាលកម្ពុជាឲ្យបានជាប្រចាំ។

គួរបញ្ជាក់ថា៖ចំពោះទូកដែលបានចូលរួមប្រណាំង៖

ទូកជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានពានមួយនិងថវិកា៤លានរៀល,លេខ២ទទួលបានពានមួយនិងថវិកា២លានរៀល,លេខ៣ទទួលបានពានមួយនិងថវិកា២លានរៀល១លាននិងទូកដែលមិនបានជាប់លេខក្នុង១ទូកទទួលបាន៥០០,០០០រៀលនិង១០០ដុល្លារនិងយុវជនក្រៅប្រទេសរដ្ឋអូរីហ្គេន១,៥០០ដុល្លារ៕ដោយ៖ម្ចាស់ទន្លេមេគង្គ

adm

Leave a Reply

Your email address will not be published. Required fields are marked *