ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

អរគុណសន្តិភាព,រួមគ្នាបម្រើផលប្រយោជន៍រួម!ឯកឧត្តមដួងតារា បាននាំយកអំណោយដ៏ ថ្លៃថ្លារបស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ដិត ចែកជូនប្រជាពលរដ្ឋមានចំនួន ១០០០ គ្រួសារ,,,

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី៣១ខែតុលា ឆ្នាំ២០២០ ឯកឧត្តមដួងតារា បាននាំយកអំណោយដ៏ ថ្លៃថ្លារបស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ដិត ចែកជូនប្រជាពលរដ្ឋមានចំនួន ១០០០ គ្រួសារ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

ឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី ជាជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នឹងជាតំណាងដ៍ខ្ពង់ខ្ពស់ របស់សម្ដេចតេជោបាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ នឹងសម្ដេចគតិព្រឹទ្ធបណ្ឌិត។

ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង សុបចំនួន ១០០០ គ្រួសារស្មើរនឹង ០៧ឃុំ នឹង៤៩ភូមិនៅក្នុង ស្រុកសំឡូត ខេត្តបាត់ដំបង ។

អំណោយដែលបាននាំមកចែកជូន ប្រជាពលរដ្ឋនាពេលនេះមាន អង្ករ មី ត្រីខ ទឹកសិទ្ធ នឹងថវិការមួយចំនួនផងដែរដើម្បីចែករំលែកនៅទុកបាករបស់បងប្អូនពលរដ្ឋក្នុងគ្រាអាសន្ននេះ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ដួង តារា ក៍បានពាំនាំការផ្ដាំផ្ញើរសួរសុខទុក្ខពីសម្តចអគ្គមហាសេនាបតីតេជោហ៊ុន សែនដែលជានិច្ចកាលសម្ដេចតែងយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយគ្មានការើសអើងហើយសម្ដេចក៍មិនទុកឲ្យពលរដ្ឋណាម្នាក់ដាច់បាយដែរ ។

ទីណាមានទុកលំបាកទីនោះតែងតែមានសម្ដេចដែលជាប្រមុខរាជរដ្ឋាភិបាលនៅជាមួយបងប្អូនគ្រប់ពេលវេលា ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *