ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

អបអរសាទរលោកវរសេនីយ៍ឯកណុប សារ៉ាក់អធិការនគរបាលក្រុងសៀមរាបទទួលដំណែងជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប!

ភ្នំពេញ៖យោង​តាម​ប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០២០នេះ

បានសម្រេចធ្វើការតែងតាំងលោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប ត្រូវ​តែងតាំងជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ចំណែកលោក​វរសេនីយ៍ទោ ដា ចំរើន តែងតាំងជាអធិការនគរបាល​ក្រុងសៀមរាប ចំណែក​ជំនួសលោក​វរសេនីយ៍ឯក ណុប សារ៉ាក់ ។

ដោយ​ឡែក​លោកវរសេនីយ៍ទោ តាំង លីហេង ក៏ត្រូវ​បាន​តែងតាំង​ជាអធិការនគរបាល​ស្រុកជីក្រែង។

ជាមួយគ្នា​ប្រកាស​ក៏​បានធ្វើការ​តម្លើង​ឋានន្តរស័ក្តិ​ដល់​មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាល​ខេត្ត​សៀមរាប​ចំនួន៤រូបផងដែរ ដោយ​ក្នុង​នោះ លោកវរសេនីយ៍ត្រី តូច ឥក្រ្តា និងលោកវរសេនីយ៍ត្រី ចាន់ រដ្ឋា ត្រូវ​តម្លើងជា​វរសេនីយ៍ទោ។

លោកអនុសេនីយ៍ឯក ហាក់ ច័ន្ទដារ៉ា និង​លោក​អនុសេនីយ៍ឯក ពេជ្រ ចំរើន ត្រូវ​បាន​តម្លើងជាវរសេនីយ៍ត្រី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *