ព័ត៌មាន រាយការណ៍

ពលរដ្ឋអបអរសាទរនឹងចំណាត់ការរបស់លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទាន់ពេលវេលាទៅលេីKTV នៅអាហារដ្ឋានព្រែកតាមាក់!

(ខេត្ដកណ្ដាល)៖ក្រោយពីអង្គភាពសារព័ត៌មាន ម្ចាស់ទន្លេមេគង្គ

បានធ្វេីការចុះផ្សាយពាក់ពន្ធ័នឹងករណីKTV នៅអាហារដ្ឋានព្រែកតាមាក់ដែលមានខ្លឹមសារថា៖
«សង្ស័យឥទ្ធិពល$ទើបKTV នៅអាហារដ្ឋានព្រែកតាមាក់ កំពុងបើកយ៉ាងពេញបន្ទុក ទោះបីធ្លាប់ធ្វើកិច្ចសន្យាពីរដងរួចមកហើយ និងបានលើកឡើងពីការនាំបុគ្គលិកអាហារដ្ឋានម្លប់ស្បូវ១៦៨ មកធ្វើកិច្ចសន្យាខុសនីតិវិធី»។

ក្រោយពីទទួលបានព័ត៌មាននេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៍ដូចជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ក៍បានចុះធ្វេីកិច្ចសន្យាសារជាថ្មីម្តងទៀត។

ក្រុមការងារប្រតិកម្មរហ័ស៖កន្លងមកឈ្មោះ ហេង ចន្តា ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបើកអាជីវកម្មអាហារដ្ឋាន យីហោ ម្លប់ស្បូវ ១៦៨ មានទីតាំងនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ហើយឈ្មោះ កឹម សុខា ជាប្តីមើលការខុសត្រូវក្នុងហាងនោះ តាមលិខិតអនុញ្ញាតធ្វើអាជីវកម្ម អាហារដ្ឋានលេខ ៧០២ល.អ.ក្រ១ ចុះថ្ងៃទី១៩.១១.២០១៩ ឱ្យបំរើសេវាម្ហូបអាហារ និងមិនអនុញ្ញាតឱ្យចាក់ធុងបាស់បំពងសំឡេងលឺខ្លាំងៗ ចាប់ពីម៉ោង១៦:០០នាទី រហូតដល់ម៉ោង៣:០០នាទីទៀបភ្លឺ មិនតែប៉ុណ្ណោះបុគ្គលិក ឬភ្ញៀវដែលមកស៊ីផឹកបានទាស់ពាក្យសំដីគ្នាស្រែកឡូឡាទាំងកណ្តាលអាធ្រាត បណ្តាលឱ្យរំខានដល់អ្នកជិតខាង ហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ បានចុះអប់រំ និងធ្វើកិច្ចសន្យា មិនឱ្យចាក់ធុងបាស់បំពងសំឡេងខ្លាំងៗទៀតនោះទេ ប៉ុន្តែឈ្មោះ ហេង ចិន្តា មិនគោរពតាមកិច្ចសន្យារបស់ខ្លួនឡើយ ទើបនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតាមាក់ចុះទៅសាកសួរឈ្មោះ កឹម សុខា និងបុគ្គលិក និងបាននាំមកធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលតែម្តង។

ចំពោះហាងអាហារដ្ឋាន និងខារ៉ាអូខេ កន្លែងផ្សេងៗទៀត កម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ចុះធ្វើកិច្ចសន្យាបញ្ឈប់ការចាក់បំពងសំឡេងលឺៗ និងបញ្ឈប់សកម្មភាពលួចលាក់ច្រៀងខារ៉ាអូខេ ហើយទីតាំងហាងទាំងនោះត្រូវគោរពតាមកិច្ចសន្យាមិនមានលួចលាក់ច្រៀងខារ៉ាអូខេទៀតទេ គឺអនុវត្តទៅតាមសេចក្តីជូនដំណឹងលេខ១២៦៩ សជណ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការអនុញ្ញាតឱ្យបើកអាជិវកម្មខ្លឹបកំសាន្ត និងខារ៉អូខេ (KTV) ទាំងអស់នៅខេត្តណ្តាល បើកដំណើរការដោយប្រែក្លាយទៅជាភោជនីយដ្ឋាន។

ប៉ុន្តែទោះជាពិនិត្យឃើញយ៉ាងនេះក្តី កម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅតែបន្តឃ្លាំងមើលចំពោះទីតាំងអាហារដ្ឋានទាំងនោះ ប្រសិនបើពិនិត្យឃើញមានការលួចលាក់បើកច្រៀងខារ៉ាអូខេ ផ្ទុយពីសេចក្តីជូនដំណឹងខាងលើ និងមានចំណាត់ការតាមនីតិវិធី។

ចំណែកឯករណី ល្បែងស៊ីសងវិញ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ចុះបង្ក្រាបជាបន្តបន្ទាប់ជាច្រើនករណីយកមកអប់រំ និងអនុវត្តតាមនីតិវិធី។

មហាជនរង់ចាំមេីលថា៖ ម្ចាស់ទីតាំងហ៊ានល្មេីសទៅនឹងកិច្ចសន្យាថ្មីរបស់អាជ្ញាធរនឹងសមត្ថកិច្ច ស្រុកខ្សាច់កណ្ដាល នេះទៀតដែរឺទេ?៕

adm

Leave a Reply

Your email address will not be published. Required fields are marked *