ព័ត៌មាន រាយការណ៍

ម្ចាស់ដីមួយគ្រួសារ ត្រូវបានមេបញ្ជាការរង ប៉េអ៊ឹមខេត្តព្រះសីហនុ គំរាមចាប់វាយខ្នោះ ដោយសំអាងថាខ្លួនជាម្ចាស់ដីនេះដែរ(មានវីដេអូរ)!

(ខេត្តព្រះសីហនុ)៖ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ

លោក អន សាវ៉េន និងភរិយាឈ្មោះ កោ ចិន្តា មានទីលំនៅ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានដីមួយកន្លែងស្របច្បាប់ទំហំ ៩.៧០០ម៉ែត្រការ៉េ នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លិខិតកាន់កាប់ដីលេខ៣០៩/០៧សក.បត ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៧ របស់សាលាឃុំបិតត្រាង។

លុះនៅព្រឹកថ្ងៃកើតហេតុត្រូវបានពលរដ្ឋអ្នកជិតខាង ក៏ដូចជាអ្នកនៅចាំដីអោយម្ចាស់ខាងលើ មានមន្ត្រីប៉េអ៊ឹម ស្លៀកពាក់ស៊ីវិល ត្រូវបានគេស្គាល់ថាជា មេបញ្ជាការរង ប៉េអ៊ឹមខេត្តព្រះសីហនុ ឈ្មោះ លោក វង្ស ប៊ុនថន បានបញ្ជាអោយ លោក អនុសេនីយ៏ឯក សេង ឆាយ មេបញ្ជាការរងប៉េអ៊ឹមក្រុង បាននាំកូនចៅជាមន្ត្រីប៉េអ៊ឹមក្រោមឱវាទចុះទៅធ្វើរបងលើដីលោក អន សាវ៉េន និងភរិយាឈ្មោះ កោ ចិន្តា ដោយអះអាងថា ជាដីដែលខ្លួនបានទិញពីឈ្មោះឈឹម សុផាត នាពេលកន្លងមក តែមិនបានបង្ហាញឯកសារអោយឃើញនោះឡើយ។

ក្រោយមកក៏បានគំរាមអោយអ្នកចាំដីរុះរើ និងយកសម្ភារៈចេញពីផ្ទះដែលខ្លួនធ្លាប់រស់នៅអស់កាលជាង១០ឆ្នាំមកហើយនោះ ដោយនិយាយថា បើមិនយកឥវ៉ាន់ចេញ និងចាប់វាយខ្នោះ ខណៈនោះដោយមានការភយ័ខ្លាច ក៏បានសម្រេចចិត្តយកឥវ៉ាន់ចេញតាមបញ្ជារបស់ពួកគេ ក្រោយមកស្រាប់តែពួកគេ យកសម្ភារៈសំណង់មកធ្វើរបងតែម្តង តែការធ្វើរបងនោះត្រូវបានបរាជយ័ ដោយមានការចុះហាមឃាត់ពីមន្ត្រីសាលាឃុំបិតត្រាំង តែទោះជាយ៉ាងណាមន្ត្រីប៉េអ៊ឹមខាងលើបានជួលជាងនៅតែព្យាយាមបន្តធ្វើ ទាំងនេះជាការលើកឡើងរបស់លោក ប៊ូ ម៉ៃ អ្នកចាំដីអោយម្ចាស់ខាងលើ។

លោក អន សាវ៉េន និងភរិយាឈ្មោះ កោ ចិន្តា លោកបានស្នើសុំអោយអាជ្ញាធរពាក់ពន្ធ័ពិសេស លោក ស កក្កដា អភិបាលស្រុក ព្រៃនប់ និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មេត្តាជួយមានតំណោះស្រាយជូនពលរដ្ឋស្លូតត្រង់មានសិទ្ធ តែអត់អំណាច ក្រោមការគំរាមគំហែងរបស់មន្ត្រីថ្នាក់ធំនេះផង ឬមន្ត្រីធំអាចធ្វើអ្វីបានស្រេចតែចិត្ត រំលោភលើសិទ្ធពលរដ្ឋ តែទោះជាយ៉ាងណាសូមអោយមានការដោះស្រាយតាមផ្លូវច្បាប់មក មេត្តាកុំប្រើកំលាំងដូចជាប្រទេសគ្មានច្បាប់។

លោកទាំងពីរបានបញ្ជាក់បន្ថែមថា ដីនេះគាត់បានទិញមានឯកសារត្រឹមត្រូវ ពីអាជ្ញាធរភូមិ/ឃុំ និងមាន មេធាវីបានចុះហត្ថលេខាទទួលស្គាល់លើឯកសារនោះថែមទៀតផង ហើយគាត់បានចិញ្ចឹម មាន់ ទា មានអ្នកមើលថែ រស់នៅលើដីនេះជាង១០ឆ្នាំមកហើយ មិនមែនធ្វើអ្វីស្រេចតែនិងចិត្តនោះទេ ដូចនេះសូមច្បាប់ជួយរកយុត្តិធម៌ជូនក្រុមគ្រួសារគាត់ផង។

លោក យ៉ែម សាមាន ជំទប់ទី២ឃុំបិតត្រាង បានប្រាប់អង្គភាពសារព័ត៌មានផ្ទាល់មាត់ថា៖លោក អន សាវ៉េន និងភរិយាឈ្មោះ កោ ចិន្តា បានទិញដីពីឈ្មោះ ឈឹម សុផាត កាលពីថ្ងៃទី១៨ .០៨.២០១២ ដីនេះមានការទទួលស្គាល់របស់អាជ្ញាធរឃុំ គឺលោក មេឃុំបិត ត្រាង គឺមានបោះត្រាទទួលស្គាល់ត្រឹមត្រូវ ហើយលោក ក៏សូមអោយភាគីម្ខាងទៀត មេត្តាយកឯកសារពាក់ពន្ធ័មកដោះស្រាយនៅសាលាឃុំ ឬក៏ស្រុកមក បើសំអាងថាដីជាកម្មសិទ្ធរបស់ខ្លួននោះ តែភាគីខាងមន្ត្រីប៉េអឹម គាត់មិនព្រមស្តាប់ ក៏បានប្រើអោយកំលាំងចុះទៅដោយខុសច្បាប់បែបនេះ លោកក៏បានចុះទៅហាមឃាត់រួចហើយដែរ នៅតែមិនស្តាប់ បើនៅតែបន្តសកម្មភាពលោកនិងធ្វើរបាយការណ៏ជូនថ្នាក់ស្រុកអោយមានវិធានការបន្តទៀត។

បើយោងតាមការបញ្ជាក់ពីក្រុមការងាររបស់មន្ត្រីប៉េអ៊ឹម ដែលចុះទៅធ្វើរបងលើដីពលរដ្ឋនោះបានប្រាប់ថាៈ ដីដែលពួកគាត់ចុះមកធ្វើរបងនេះ គឺមានឯកសារត្រឹមត្រូវ តែសូមមិនបញ្ចេញទេ ទុកអោយច្បាប់ជាអ្នកធ្វើការចុះ សូមបញ្ជាក់ថា៖ ការធ្វើរបងនេះខ្ញុំបានទិញសម្ភារៈគ្រប់គ្រាន់ហើយ និងធ្វើរបងនេះអោយហើយ បើដើរផ្លូវច្បាប់គាត់ចាញ់ គាត់ដើរចេញ តែបើនរណាឈ្នះអ្នកនោះជាម្ចាស់ដី។

ពាក់ពន្ធ័រឿរ៉ាវខាងលើ លោកស កក្កដា អភិបាលស្រុកព្រៃនប់ បានឆ្លើយប្រាប់សារព័ត៌មានតាមទូរសព្ទ័ថាៈ ករណីនេះលោកមិនដឹងថាដីនៅកន្លែងណាទេ គឺដីទំនាស់មានច្រើនកន្លែងណាស់ រួចក៏បិទទូរសព្ទ័ទៅវិញតែម្តង។ ដោយគ្មានសួនាំអ្វីសូម្បីបន្តិច វាហាក់បីដូចជាគ្មានទំនួលខុសត្រូវក្នុងការដោះស្រាយនូវទុកលំបាករបស់ប្រជាពលរដ្ឋឡើយ ប្រហែលជាមន្ត្រីបំរើបក្សពួកខ្លួនទេដឹង?
បានជាឆ្លើយមកបែបនេះ ពលរដ្ឋម្ចាស់ដី សង្ឃឹមថា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះហនុ ជួយរកយុត្តិធម៌ និងដោះស្រាយបញ្ហានេះជូនក្រុមគ្រួសារពួកគាត់ផងទាន។

តែទោះបីជាយ៉ាងណា ខាងសារព័ត៌មានយើងខ្ញុំរងចាំការបំភ្លឺរឺបកស្រាយពីរខាងង្នកពាក់ព័ន្វខាងលើរៀងរាល់ម៉ោងធ្វើការ
0882947777~0966294777។(ប្រភពនឹងអត្ថបទ សេរីភាពអ្នកសារព័ត៌មាន)

adm

Leave a Reply

Your email address will not be published. Required fields are marked *