ព័ត៌មាន រាយការណ៍ ព័ត៌មានសិល្បះនិងកីឡា

លោក​ កន​ សុខកាយ​ អភិបាលស្រុកល្វាឯម​ បានអញ្ជេីញជាអធិបតីភាព​ ក្នុងពិធីប្រណាំងទូក​ បុណ្យចេញព្រះវស្សា​ តាមប្រពៃណីទំនៀមទំលាប់,,,

កណ្តាល​ ៖​ នៅថ្ងៃទី០៣​ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង​ ០១:០០នាទីរសៀល​

នៅតាមដងទន្លេមេគង្គក្នុងស្រុកល្វាឯម ខេត្តកណ្តាល​ មានប្រារព្ធពិធីប្រណាំងទូក ក្នុងពិធីបុណ្យចេញព្រះវស្សា​ តាមប្រពៃណីទំនៀមទំលាប់។

ក្នុងពិធីប្រណាំងទូកង​នេះដែរ​ មានទូកចូលរួមចំនួន ២៥ទូក ស្មេី​ ១២គូ និងកីឡាករចូលរួមជាង​ ១០០០នាក់ និងមានប្រជាពលរដ្ឋចូលទស្សនាប្រមាណ​ ៥០០០នាក់​ ក្រោមអធិបតីភាពលោក កន សុខកាយ អភិបាលស្រុកល្វាឯម លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក៕

ក្នុងនោះ​ ក៏មានកងកម្លាំងនគរបាលស្រុកល្វាឯម​ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល សរុប ចំនួន ៦០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម ដេីម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីប្រណាំងទូកនេះ​ផងដែរ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *