ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

លោក ប៊ុន ផេង អភិបាលស្រុក អញ្ជើញជាអធិបតីភាពក្នុងពិធីអុំទូក​ អបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា​នៅវត្តព្រែកអំពិលក្នុងស្រុកខ្សាច់កណ្ដាល,,,

ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ! លោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអុំទូក​ អបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា​ នៅវត្តព្រែកអំពិល ស្ថិតនៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។​ ដោយបានចូលរួមក្រុមប្រឹក្សាឃុំព្រែកអំពិល ព្រះចៅអធិការវត្តព្រែកអំពិល។

ក្នុងឱកាសនោះ​ដែរ​ លោក ប៊ុន ផេង អភិបាលស្រុក បានឧបត្ថម្ភថវិកាចំនួន​ ២,០០០,០០០រៀល​ (ពីរលានរៀល) ភេសជ្ជៈចំនួន​ ២០កេស ជូនដល់ព្រះចៅអធិការវត្តព្រែកអំពិល និងឧបត្ថម្ភដល់ទូកឈ្មោះ ប៊ុន ផេង សែនជ័យ ចំនួន​ ១០០$ (មួយរយដុល្លារ)៕

adm

Leave a Reply

Your email address will not be published. Required fields are marked *