ព័ត៌មាន រាយការណ៍ ព័ត៌មានសន្តិសុខសង្គម

ដឹងការពិតហើយ! អ្នកយកព័ត៌មានម្នាក់ស្លាប់នៅលើដងផ្លូវគឺមិនមែនជាករណីឃាតកម្មនោះទេគីជា ករណីគ្រោះថ្នាក់ចរាចរ ដួលស្លាប់ខ្លួនឯង,,,

(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា៖ ការស្លាប់របស់អ្នកយកព័ត៌មានម្នាក់ កាលពីវេលា ម៉ោង១និង៥៩នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ខាងមុខរោងចក្រ ឃ្ជូរអឹមអាយ ក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ គឺជាករណីជិះម៉ូតូដួលស្លាប់ខ្លួនឯង ។

នេះយោងតាមការបញ្ជាក់ពសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់នៅល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះថា៖ ក្រោយពីការធ្វើកោសលវិច័យ និងពិនិត្យនៅកន្លែងកើតហេតុ  ជនរងគ្រោះមានឈ្មោះ គួយ ពិសិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកយកព័ត៌មាន អង្គភាពCBN TV Online ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ជិះម៉ូតូ ឌ្រីមសង់C125 ឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IG-1507 ។

អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ សូមធ្វេីការបកស្រាយបំភ្លឺ​ និងបដិសេធ ចំពោះសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយថា ជាករណីឃាតកម្ម​។តាមពិតមិនមែនជាករណីឃាតកម្មនោះទេ​ គឺជាករណីស្លាប់បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍​ ។

នគរបាលខណ្ឌបន្តថា៖ ក្រោយពីចុះត្រួតពិនិត្យ​ និងមានការបំភ្លឺសាក្សីនៅកន្លែងកើតហេតុ ហេីយថែមទាំង មានការ ចូលរួម ចុះត្រួតពិនិត្យ របស់ផ្នែកកោសល្យវិច្ច័យ រាជធានីភ្នំពេញ​ និងស្របតាមការសន្និដ្ឋាន របស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន​ បានបញ្ជាក់ថា ឈ្មោះ​ គួយ ពិសិក មុខរបរសារព័ត៌មាន ពិតជាបានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូដួល មិនមែនជាករណីឃាតកម្មអ្វីឡើយ​។

បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ជូន ក្រុមគ្រួសារ ដេីម្បីយកទៅធ្វេីពិធីបុណ្យតាមប្រពៃណី​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *