ព័ត៌មាន រាយការណ៍

ខ្សែធំមែន! ម្ចាស់ដេប៉ូខ្សាច់នៅជាប់គល់ស្ពានព្រែកសំរោង ទោះបីអាជ្ញាធរមានសមត្ថកិច្ច ធ្លាប់ធ្វើកិច្ចសន្សា២ទៅ៣ដង ក៏មិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចឡើយ?,,,!

(កណ្ដាល)៖ ដេប៉ូខ្សាច់ដ៏មានអំណាចខាងខ្នង ខ្សែធំ មួយកន្លែង

នៅជាប់គល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ។មិនញញើតចំពោះចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចឡើយ គឺផ្គើនទៅនិងការណែនាំរបស់រដ្ឋបាលសាលាខេត្តកណ្តាលទៀតផង។

ដោយអង្កេតឃើញថា នាពេលកន្លងមករដ្ឋបាលសាលាខេត្តកណ្តាល ក៏ដូចជាមន្ទីរពាក់ពន្ធ័នានា បានចុះអនុវត្តរដ្ឋបាលជាច្រើនលើក ច្រើនសារតែហាក់បីដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ។ ឬជាការអនុវត្តអោយតែល្អមើល មិនហ៊ានមានចំណាត់ការរបស់រដ្ឋបាល បែបជាខ្លាចអំណាចម្ចាស់ដេប៉ូ មានសក្ក័យសធំពេកទេដឹង,,,?។

ម្យ៉ាងទៀតទីតាំងដេប៉ូខាងនេះលើជាប់និងគល់ស្ពានទៀតផង បើយោងមន្ត្រីជំនាញបានប្រាប់អង្គភាពសារព័ត៌មានថា៖ តាមច្បាប់នៃក្រសួងរ៉ែ គឺមិនអនុញាតិអោយមានដេប៉ូជាប់គល់ស្ពានជាដាច់ខាត យ៉ាងហោចណាស់ត្រូវមានគម្លាតពីគល់ស្ពានយ៉ាងតិច២០០ម៉ែត្រ ដើម្បីជៀសវាងនូវហានីភយ័ណាមួយកើតឡើង។

ពលរដ្ឋចាំមើលថាតើ រដ្ឋបាលសាលាខេត្តកណ្តាល ក៏ដូចជាមន្ទីរ ក្រោមការដឹកនាំរបស់លោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាលមានចំណាត់ការបែបណា? ឬបានលាភសក្ការៈ ភ្លេចទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើតំណើតាមដងផ្លូវនេះអស់ហើយ ។
តើឯណាទៅមន្ត្រីបំរើប្រជាពលរដ្ឋ? ឬឡើងកាន់តំណែងហើយ បំរើតែផលប្រយោជន៏ខ្លួន បំរើបក្សពួក និងមិត្តភក្ត័ខ្លួនតែប៉ុណ្ណោះ?

ពលរដ្ឋបានបន្តថា៖«ការចុះអនុវត្តគឺធ្វើគ្រាន់តែឱ្យល្អមើល និងគ្មានប្រសិទ្ធភាពរឺមានឥទ្ធិពលទៅលើថៅកែដេប៉ូខ្សាច់នេះសោះ»! ប្រៀបបីដូចដូចសុភាសិត១ឃ្លាពោលថា!៖(វ៉ោកៗសឹកតែត្រដោកឆ្អែតពោះក្របី )៖

នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ២១អា ស្របតាមដងទន្លេ ចាប់ពីចំណុចស្ពានព្រែកសំរោងត្រើយខាងលិច ក្នុងសង្កាត់តាខ្មៅ រហូតដល់ភូមិសាស្ត្រសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ហើយពួកគាត់បានបន្តរថា! ក្រុមថៅកែដេប៉ូខ្សាច់ទាំងនោះ ហាក់គ្មានកោតញញើតហ្នឹងវិធានការរបស់រដ្ឋបាលខេត្តបន្តិចសោះឡើយ ពោលគឺដូចជាវែកចកអញ្ចឹង ពេលក្រុមមន្ត្រីជំនាញ និងអាជ្ញាធរត្រឡប់ទៅវិញអស់ ដដែលជា ដដែល ហើយពេលខ្លះ ធ្វើផ្គើននិងឌឺដងដាក់ពួកគាត់ថែមទៀតផង! ថាធ្វើអ្វីពួកគេកើត។

ក្រុមប្រជាពលរដ្ឋក្នុងសង្កាត់ទាំង២ ពិសេស អ្នកដែលនៅក្បែរខាងដេប៉ូខ្សាច់ទាំងនោះ បាន និយាយទាំងកំហឹងថា ក្រុមថៅកែដេប៉ូខ្សាច់ និងអ្នកបើកបររថយន្តដឹកខ្សាច់ទាំងនោះហាក់មិនគោរពច្បាប់ទាល់តែសោះ ហើយថែមទាំងដឹកពេញហៀរទ្រុង ជ្រុះខ្សាច់ និងហូរទឹកក ក្លាក់ ពេញផ្លូវ បង្កឱ្យមានខ្សាច់ពេញផ្លូវ និងហុយ ថែមទៀតផង។

បើនិយាយពីកៀនផ្លូវដែលជាចំណែកសម្រាប់ ម៉ូតូ កង់ ធ្វើចរារចណ៍វិញនោះ គឺសុទ្ធតែខ្សាច់ មិនអាចបើកបរម៉ូតូ កង់ បានទេ ហើយធ្វើឱ្យម៉ូតូរអិលដួលជាហូរហែរដែរ រហូតបង្ករគ្រោះថ្នាក់បាត់បង់ជីវិតមនុស្សទៀតផង។

ជាងនេះទៅទៀត ដេប៉ូខ្លះម៉ោង៩ ទៅម៉ោង១០យប់ នៅមិនទាន់បញ្ឈប់បូមខ្សាច់ និងនៅតែមានរថយន្តចូលដឹកខ្សាច់បន្ត។
ហើយបើពេលព្រឹក ពួកគេចាប់ដំណើរការតាំងពីម៉ោង៤ទៀបភ្លឺក៏មានដែរ ធ្វើឱ្យប៉ះពាល់ដល់ការដេក ពួនរបស់ពួកគាត់ខ្លាំងណាស់ ហើយបើនិយាយពីតៃកុងឡានវិញ បើកបរលឿនៗមិនគោរពច្បាប់ទេ ពិសេស ចតអនាធិបតេយ្យ ពេញផ្លូវ ថែមទៀតផង។

ពួកគាត់បានបញ្ជាក់ថា៖ កាលពីពេលកន្លងទៅនេះ ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត ដឹកនាំមន្ត្រីចុះមកធ្វើការណែនាំ និងធ្វើការផ្អាកអាជីវកម្មដេប៉ូខ្សាច់ មួយផងដែរ និងបានបញ្ជារ ធ្វើកន្លែងសម្រាប់លាងសំអាតកង់រថយន្ត ឱ្យគ្របឱ្យបានត្រឹមត្រូវ និងធ្វើការសំអាតផ្លូវ។

ប៉ុន្តែ មិនបានមួយដង្ហើមចង្រិតផង សកម្មភាពល្មើសលើសដើម ធ្វើឱ្យពួកគាត់អស់សង្ឃឹម ហើយក៏ឆ្លល់ដែរថា៖ ហ្នឹងចំណាត់ការរបស់រដ្ឋបាលខេត្តកណ្តាល ហេតុអ្វីគ្មានប្រសិទ្ធភាពលើក្រុមថៅកែដេប៉ូខ្សាច់ទាំងនោះ? ឬមួយថៅកែទាំងនោះ មានប្រាក់អាចធ្វើអ្វីបានស្រេចតែក្បាលចិត្តបាន?។ រឺសកម្មភាពទាំងនេះគ្រាន់តែកន្ទេលធំបន្លំដេក ជ្រកក្រោមតំណែងដើម្បីលាភសក្ការៈខ្លួន។

ពាក់ព័ន្ធហ្នឹងការលើកឡើងរបស់ពលរដ្ឋនេះ អង្គភាពសារព័ត៌មាន មិនអាចសុំការបំភ្លឺ ពីលោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាលបានឡើយព្រោះតែទូរសព្ទ័មិនចូល។

ចំណែកឯលោកនូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ មិនអាចសំកាបកស្រាយបានទេព្រោះគ្មានលេខទូរស័ព្វ។

ពលរដ្ឋរង់ចាំមើលថា តើរដ្ឋបាលសាលាខេត្តកណ្តាល ក៏ដូចជាក្រសួងរ៉ែនឹងថាមពល ហ៊ានមានវិធានការលើដេរប៉ូខ្សាច់ជាប់គល់ស្ពាននេះដែរ ឬយ៉ាងណា?

ទោះជាយ៉ាងណាក្ដី!ពលរដ្ឋនៅតំបន់នោះក៍ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ បានអស់ជំនឿលើអាជ្ញាធរក្រុងតាខ្មៅក៍ដូចជាមន្ត្រីជំនាញខេត្ត កណ្លាលហើយ។ ពលរដ្ឋសង្ឃឹមថា!ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នឹងមានចំណាត់ការលើ ដេប៉ូខ្សាច់នៅជាប់គល់ស្ពានព្រែកសំរោង ឱ្យមានប្រសិទ្ធភាព៕ដោយ៖ គីមហៀប

adm

Leave a Reply

Your email address will not be published. Required fields are marked *