ព័ត៌មាន រាយការណ៍ ព័ត៌មានសន្តិសុខសង្គម

កម្លាំងកងរាជអាវុធហត្ថចុះបង្រាបមុខសញ្ញាជួញដូរនឹងប្រើប្រាស់ថ្នាំញៀនឃាត់ខ្លួនជនសង្ស័យ០៣នាក់នឹងវត្ថុតាងមួយចំនួន,,,

(ខេត្តព្រៃវែង)៖ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៏ត្រី ឈួន គីមសាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រៃវែង។

និងមានការសម្រប
សំរួលពី ឯកឧត្ដម ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។

នៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២០ ម៉ោង២១និង០០នាទី កំលាំង មន្ទីរយុត្តិធម៌ ចំនួន០៦នាក់
ដឹកនាំដោយលោក វរសេនីយ៏ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ ចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិ០៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
ក្នុងប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យបានចំនួន
០២នាក់៖
១/ឈ្មោះញាណ សុវណ្ណគង្គាភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ០២ សង្កាត់កំពង់លាវក្រុងព្រៃវែងខេត្តព្រៃវែង ។
២/ឈ្មោះជា ស្រីតី ភេទស្រីអាយុ២៨ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិកោះតេជោ ឃុំគគីធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
👉ចាប់យកវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌ ស ចំនួន០៣ កញ្ចប់តូច ទម្ងន់០.៧០ក្រាម
-ឧបករណ៏ជក់ ០៥ សម្រាប់
-ទូរសព្ទ័ដៃចំនួន០៤គ្រឿង (ខូច០២)
-ដែកកេះចំនួន០៨
-ទុយោ+ថង់សម្រាប់ចែកថ្នាំមួយចំនួន។

ក្រោយពីធ្វើការសាកសួរ ស្តាប់ចម្លើយជនសង្ស័យឈ្មោះ ញាណ សុវណ្ណគង្គា បានសារថាទិញថ្នាំញៀនពីឈ្មោះលាប រតនះ។ បន្ទាប់មកនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០ ម៉ោង១៤និង៣០នាទី សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យឈ្មោះលាប រតនះ ហៅ សេ ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិ០៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ឃាត់ខ្លួននៅចំណុចភូមិជ្រៃ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
👉ចាប់យកវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌ ស ចំនួន០៦ កញ្ចប់តូច ទម្ងន់០៥.៨៨ក្រាម
-ឧបករណ៏ជក់ ០៤សម្រាប់
-ទូរសព្ទ័ដៃចំនួន០១គ្រឿង
-ដែកកេះ ០១

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងឃាត់ខ្លួននៅ អ.ហ ខេត្តដើម្បីបន្តនិតិវិធី ។

adm

Leave a Reply

Your email address will not be published. Required fields are marked *