ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិដល់កំលាំងនគបាលការពារព្រំដែនគោកលេខ៦០៥ ជាង១០០រូប,,,

ខេត្តកណ្ដាល៖ អភិបាលរងខេត្តកណ្ដាល ឯកឧត្តម នៃ ចារី បានស្នើដល់កងកម្លាំង វរៈសេនាតូច នគបាលការពារព្រំដែនគោកលេខ៦០៥ ត្រូវចុះល្បាតជាប្រចាំ នៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីរក្សាអោយបាននូវអធិបតេយ្យភាព សុវត្ថិភាព និងភាពសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន។

ឯកឧត្តមអភិបាលរងខេត្ត លើកឡើងបែបនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្ដិ មន្ត្រីវរៈសេនាតូច នគបាលការពារព្រំដែនគោកលេខ៦០៥ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការនគរបាលជាតិ នៅវរៈសេនាតូច នគបាលការពារព្រំដែនគោកលេខ៦០៥ កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៦០៥ ត្រូវចុះល្បាតជាប្រចាំ នៅតាមខ្សែបន្ទាត់ព្រំដែន ដែលជាសមត្ថកិច្ចរបស់ខ្លួន ដើម្បីរក្សាអោយបាននូវ អធិបតេយ្យភាព ធ្វើយ៉ាងណាឱ្យខ្សែបន្ទាត់ព្រំដែន មានសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍរីកចម្រើនផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានសម្ដែងនូវការកោតសរសើរ ចំពោះកងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច គោរពតាមគោលការណ៍ និងបទបញ្ជានានា ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរក្សាបានភាពសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសនៅតាមខ្សែបន្ទាត់ព្រំដែន ។ ឯកឧត្តម បានចូលរួមអបអរសាទរចំពោះនាយនគរបាលជាតិជាន់ខ្ពស់ នាយនគរបាល ដែលទើបទទួលប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរសក្តិ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហាវ ចាន់សិទ្ធី បានលើកឡើងថា ការប្រកាសមុខតំណែង និងតម្លើងឋានន្តរសកិ្តនៅទីនេះ គឺជាការឆ្លុះបញ្ចាំង អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ពិសេសអគ្គស្នងដ្ឋានការនគរបាលជាតិ ។

ឯកឧត្តម ក៏បានស្នើដល់នាយនគរបាលជាតិ ដែលទើបតែងតាំង និងតំឡើងឋានន្តរសក្កិ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានម៉ត់ចត់ និងមានប្រសិទ្ធភាព ព្រមទាំងខិតខំរៀនសូត្របង្កើតនូវចំណេះដឹង ជំនាញបន្ថែមទៀត ដើម្បីធ្វើជាគំរូល្អដល់កងកម្លាំងក្រោមឱវាទ ក្នុងការរក្សាអោយបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ។ ត្រូវប្រកាន់ភ្ជាប់នូវអាកប្បកិរិយា និងឥរិយាបថថ្លៃថ្នូរ មានសីលធម៌ សុជីវធម៌ ដើម្បីធ្វើជាគំរូល្អ សំដៅលុបបំបាត់អំពើអសកម្មទាំងឡាយ ដើម្បីលើកកម្ពស់កិត្យានុភាព និងសេចក្ដីថ្លៃថ្នូរ សាកសមជាអ្នកបម្រើជាតិ និងប្រជាពលរដ្ឋដោយស្មោះត្រង់។ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានរឹងមាំ ចៀសវាងឱ្យបាននៅការបែងចែកបក្ខពួក និងត្រូវយកផលប្រយោជន៍អង្គភាពជាធំ។

មន្ត្រីវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៦០៥ ត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង មានលោកឧត្ដសេនីយ៍ត្រី សារ៉ុន សុវណ្ណារ៉ា ស្នងការរងនគរបាលខេត្តកណ្តាល ទទួលផែនវរៈសេនាតូច នគបាលការពារព្រំដែនគោកលេខ៦០៥ ជំនួសលោកឧត្ដមសេនីយ៍ត្រី លុយ ធៀម ត្រូវចូលនិវត្តន៍ និងបំពាក់ឋានន្តរសក្ដិ អនុសេនីយ៍ឯក ចំនួន៣៩រូប អនុសេនីយ៍ទោ ៤៨រូប អនុសេនីយ៍ត្រី ៨រូប នាយផ្នែក ២រូន នាយរងផ្នែក ៤រូប និងរងប៉ុសិ៍ ១រូប៕

adm

Leave a Reply

Your email address will not be published. Required fields are marked *