ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

ដំណឹង​ល្អ​ថ្ងៃនេះ! ក្រសួងសុខាភិបាល ប្រកា​សមិនមាន​អ្នកឆ្លងជំងឺ​កូ​វីដ​-១៩ថ្មីទៀតទេ ហើយ៥​នាក់​ទៀត បានជា​សះស្បើយ,,,

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ

គឺ​គ្មាន​ករណី​ជំងឺ​កូ​វីដ​-១៩​ថ្មី​នោះទេ តែមាន​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន ៥​នាក់​ទៀត បានជា​សះស្បើយ ខណៈ​នៅសល់តែ​២​នាក់​ទៀត​ប៉ុណ្ណោះ​។

​ទោះជា​យ៉ាងណា​ក៏​ក្រសួងសុខាភិបាល ចាត់ទុក​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង ជាប់​ជានិច្ច និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​កម្ពុជា និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *