ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តបានអញ្ជើញក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី២៨ ក្នុងស្រុកខ្សាច់កណ្តាល,,,

(ខេត្តកណ្តាល)៖ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ

រដ្ឋបាលស្រុកខ្សាច់កណ្តាល បានធ្វើសន្និបាតផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី២៨ ដល់មន្ត្រីសង្ឃ និងអាចារ្យទូទាំងប្រទេស ក្រោមព្រះអធិបតីភាព ព្រះឃោសធម្ម លន់ សុគន្ធា ព្រះអនុគណស្រុក និងជាព្រះចៅអធិការវត្តស្វាយជ្រំ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល និងក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។

ក្នុងពិធីនេះបានធ្វើឡើងនៅវត្តព្រះវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ។ សមាសភាពចូលរួមក្នុងអង្គពិធីរួមមាន៖
ព្រះមន្ត្រីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃស្រុក ព្រះចៅអធិការ ព្រះភិក្ខុ សាមណេរ អាចារ្យ គណៈកម្មការ ប្រធានមន្ទីរ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលរងស្រុក មន្ត្រីរាជការជុំវិញសាលាស្រុក និង ស.ស.យ.ក.ស្រុក ឃុំ សរុបចំនួន ៤០៥អង្គ/នាក់។

ក្នុងអង្គពិធីនេះឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា! ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បានធ្វើការបើកទូលាយគ្រប់សាសនាទាំងអស់ទូទាំងប្រទេស ឲ្យពលរដ្ឋគោរពប្រតិបត្តិដោយសេរី ពិសេសបានចាត់ទុកទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។

ដោយឡែក ឯកឧត្តម តែងតែយកចិត្តទុកដាក់គិតគូរសម្របសម្រួលរាល់ការងារពាក់ព័ន្ធនឹងវិស័យសាសនានៅក្នុងខេត្ត ចូលរួមលើកកម្ពស់វិស័យពុទ្ធិកសិក្សា និងពិធីបុណ្យជាតិពាក់ព័ន្ធនឹងសាសនានានា។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរធម្មការ និងសាលាគណៈខេត្ត ដែលរៀបចំសន្និបាតផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនេះ ក្នុងគោលបំណងថែរក្សាកិត្យានុភាព សេចក្តីថ្លៃថ្នូរ នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពទាក់ទាញ និងជំនឿជឿជាក់ពីសំណាក់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាននានា ទ្វេឡើងបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕ទូច វិមាន 

adm

Leave a Reply

Your email address will not be published. Required fields are marked *