ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

ពិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍រដ្ឋាបាលស៊ីធរ និងប៉ុស្តិ៍ព្រែកតាមាក់នៅស្រុកខ្សាច់កណ្តាល!

(កណ្តាល)៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ

លោក នូវ ប៉េងច័ន្ទតារ៉ាអភិបាលរងខេត្តតំណាងឲ្យលោកឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណា្តល អមដំណើរដោយលោកអភិបាល អភិបាលរងស្រុកខ្សាច់កណ្តាល។
បានអញ្ជើញក្នុង ពិធីបើកការស្ថានសាងសង់អគារប៉ុស្តិ៍រដ្ឋាបាលចំនួនពីរព្រមទាំងបរិក្ខារប្រើប្រាស់នៅក្នុងឃុំស៊ីធរ និងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដោយចំណាយថវិការប្រហែល៦១៦លានរៀល។

ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍រដ្ឋាបាលស៊ីធរ និងប៉ុស្តិ៍រដ្ឋាបាលព្រែកតាមាក់មានការអញ្ចើញចូលពីលោក នូវ ប៉េងច័ន្ទតារ៉ាអភិបាលរងខេត្តកណា្តល អមដំណើរដោយលោកអភិបាល អភិបាលរងស្រុកខ្សាច់កណ្តាល និងមន្រ្តីក្រោមឱវាទ ព្រមទាំងបងប្អូនប្រជាពលរដ្ឋមកពីឃុំកំពង់ចំលង ឃុំវិហារសួគ៌ ឃុំបាក់បាវ និងឃុំស៊ីធរផ្ទាល់តែម្តង។ ព្រមទាំងមានការចូលរួមពីលោក ម៉ែន សុខឃឿន អធិការនគបាលស្រុកខ្សាច់កណ្តាល និងមន្រ្តីក្រោមឱវាទទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះដែរលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាលបានលើកឡើងថា ដើម្បីចូលរួមថែរក្សាសុវត្តិភាពសុខុមាភាពជូនបងប្អូនប្រជាពលរដ្ឋ។ មន្រ្តីនគបាលប៉ុស្តិ៍ និងអាជ្ញាធរក្នុងមូលដ្ឋានទាំងអស់ ត្រូវតែបង្រ្កាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទឲ្យខានតែបាន។

ហើយត្រូវជម្រុញរាល់កិច្ចការងាររដ្ឋាបាលប៉ុស្តិ៍ឲ្យទាន់ពេល ជាពិសេសពាក់ព័ន្ធ និងការធ្វើលិខិតស្នាម ឬអត្តញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅផ្សេងៗ។

ជាចុងក្រោយលោក នូវ ប៉េងច័ន្ទតារ៉ា អភិបាលរងខេត្តកណ្តាល បានផ្តាំផ្ញើរទៅមន្រ្តីនគបាលទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

មិនតែប៉ុណ្ណោះត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានលម្អិតពីជំងឺកូវីដ១៩ និងណែរនាំឲ្យពលរដ្ឋរក្សាអនាម័យលាងដៃនិងសាប៊ូជានិច្ច រក្សាគម្លាតពីគ្នាមួយម៉ែត្រកន្លះ ពាក់ម៉ាស់ការពារនៅតាមទីប្រជុំជនផងដែរ៕ដោយ៖ទូច វិមាន

adm

Leave a Reply

Your email address will not be published. Required fields are marked *