ព័ត៌មានជាតិ

ក្រសួងសាធារណៈការ ដាក់ឲ្យដំណើរលេខទូរសព្ទ «១២៧៥» សម្រាប់ប្រជាពលរដ្ឋទំនាក់ទំនងក្នុងការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន តាមរយៈមណ្ឌលប្រឹក្សាយោបល់ សេវាសាធារណៈ,,,

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

បានដាក់ឲ្យដំណើរការជាផ្លូវការលេខទូរសព្ទ HOTLIN E ៤ខ្ទង់ «១២៧៥» សម្រាប់ប្រជាពលរដ្ឋអាចធ្វើការហៅចូលទំនាក់ទំនងរៀងរាល់ម៉ោងធ្វើការ ក្នុងការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន តាមរយៈមណ្ឌលប្រឹក្សាយោបល់ សេវាសាធារណៈ។

យោងតាមសេចក្ដីជូនដំណឹងរបស់  ក្រសួងសាធារណការ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា «ប្រព័ន្ធទូរសព្ទនេះ នឹងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចធ្វើការហៅចូលដោយឥតគិតថ្លៃ ដើម្បីសាកសួរព័ត៌មាន ដោះស្រាយបញ្ហា សុំជំនួយបច្ចេកទេស និងប្រឹក្សាយោបល់ឱ្យកាន់តែមានប្រសិទ្ធភាព ជុំវិញសេវាសាធារណៈ និងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ការប្រឡងយកបណ្ណបើកបរ ត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ការផ្ទេរកម្មសិទ្ធិយានជំនិះ ចុះបញ្ជីអាជីវកម្ម កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរ(Cambodia Driving Rules) និងកម្មវិធីថែទាំផ្លូវ(ROAD CARE Mobile App)»៕

adm

Leave a Reply

Your email address will not be published. Required fields are marked *