ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គំនរឈើដែលជាច្រើនដុំ ដែលឈ្មួញលាក់ក្នុងព្រៃត្រូវសមត្ថកិច្ចបង្ក្រាបប្រមូលយកទៅរក្សាទុក,,,

(ខេត្តមណ្ឌលគិរី)៖ គំនរឈេីដែលក្រុមឈ្មួញយកមកលាក់ទុកដោយខុសច្បាប់

ជិត២០០ដុំនៅក្បែរក្រុមហ៊ុន​អានជីងត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកែវសីមា​ បង្ក្រាបហើយប្រមូលដឹកជញ្ជូនយកទៅរក្សាទុក។

ការបង្ក្រាបឈើលាក់ទុកដោយខុសច្បាប់នោះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ស្ថិតនៅក្នុងភូមិព្រះឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី។

ប្រតិបត្តិការ​ខាងលេីដឹកនាំកម្លាំងចុះបង្ក្រាបដោយ​ លោក​ យិន​ សុខឡេង​ រួមមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកកែវសីមា ។

ប្រភពបានឱ្យដឹងថា បទល្មើសព្រៃឈើនោះជាប្រភេទកូនក្រឡឹង​ សុក្រំ និងផ្ចឹកចំនួនសរុប១៨០ដុំ ដែលឈ្មួញយកមកលាក់ទុកនៅចំណុចជិតបារាសក្រុមហ៊ុនអានជីង (ភ្នំគូស) ប្រមាណ៣០ម៉ែត្រស្ថិតក្នុងភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា។

ក្រោយពីបង្ក្រាបបានឈើទាំងអស់នោះហើយត្រូវបានមន្រ្តីជំនាញយកមករក្សាទុកនៅឯស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា។
នៅយប់ថ្ងៃដដែលនោះក៏មានការដឹកជញ្ជូនឈើតាមម៉ូតូយ៉ាងគំហុកផងដែរដែលមានក្រុមឈ្មួញល្បីល្បាញមានឈ្មោះបោះសំឡេងក្នុងតំបន់ទីរួមស្រុកកែវសីមានោះ។

ការដឹកជញ្ជូនឈើតាមម៉ូតូនោះគឺក្រុមឈ្មួញបានជួលឱ្យដឹកចេញពីទីរួមស្រុកកែវសីមាឆ្ពោះទៅប្រទេសវៀតណាមតាមច្រកង៉ាំយូលិត.ងាំតាលេងក្នុងភូមិអូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។

ក្រុមម៉ូតូនោះដឹកជញ្ជូនឈើឆ្លងកាត់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកែវសីមានិងមូលដ្ឋានកងទ័ពគ០៣ចំណុះវរៈ២ទៀតផង ។
ម៉ូតូដឹកក្នុងមួយយប់មានមិនក្រោមពី៨០ទៅ១០០គ្រឿងឡើយ ហើយសមត្ថកិច្ចនៅទីនោះមិនខ្ចីបង្ក្រាបទេទំនងជាត្រូវថ្នាំសណ្តំអស់ហើយមើលទៅនោះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *