ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ស្នងការ​ បានបរិច្ចាគប្រាក់បៀវត្ស ៥០ភាគរយ រយៈពេល៦ខែ ជូនក្រសួងសុខាភិបាល ដើម្បីចូលរួម​ជាមួយរាជរដ្ឋាភិបាល​ ក្នុង​វិធានការប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ-១៩!

ខេត្តកំពង់ចាម​៖ នៅព្រឹក​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ​

លោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​​ បានប្រកាសបរិច្ចាគប្រាក់បៀវត្សនគរបាលជាតិ​ ចំនួន​ ៥០ភាគរយ ក្នុងមួយខែ សម្រាប់រយៈពេល ៦ខែ ជូនក្រសួងសុខាភិបាល ដើម្បីចូលរួម​ជាមួយរាជរដ្ឋាភិបាល​ ក្នុង​វិធានការប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ថា​ផងដែរថា​ នេះ​គឺជាលើកទី៤​ហើយ ដែលលោកឧត្តមសេនីយ៍ស្នងការ បានបរិច្ចាគប្រាក់ ដើម្បីចូលរួមក្នុងវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ ដោយតាមរយៈក្រសួងសុខាភិបាលចំនួន០៣លេីក​ និងតាមរយៈ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ ចំនួន០១លេីក ដេីម្បី​ចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុង​ការទិញ​វ៉ាក់សាំងការពារ​ មេរោគ​កូវីដ​-១៩​ ផងដែរ​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *