ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃចន្ទ័ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ
បានចូរួមអបអរសាទរ ក្នុងពិធីបវេសនកាលឆ្នាំសិក្សាថ្មី២០២០ . ២០២១ ក្រោមអធិបតីភាពលោក សែម សោត្ថីប្រធានក្រុមប្រឹក្សាស្រុក និងលោកកន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជេីញជាអធិបតីភាពក្នុង ពិធីបេីកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ដែលធ្វេីឡេីងនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្ថិតនៅក្នុងឃុំទឹកឃ្លាំង ស្រុកល្វាឯម។
ដោយបានការអញ្ជេីញចូលរួមពីសំណាក់ លោក សា វ៉ាន់ដា អនុប្រធានការិយាល័យផែនការ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក លោក ហេង សុផល អធិការនគរបាលស្រុក ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក មន្រ្តីសាលាស្រុក អាជ្ញាធរភូមិ ឃុំ កងកម្លាំង នាយិការ នាយករង លោកគ្រូ អ្នគ្រូ និងសិក្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង សរុបវត្តមានចូលរួមមានចំនួនប្រមាណ ២០០នាក់។
ក្នុងពិធីនេះផងដែរ លោកអភិបាលស្រុក បានអានសារសន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានថ្លែងក្នុងឪកាសបេីកបវេសនកាលឆ្នាំសិក្សាថ្មី និងលោកអភិបាលស្រុក ក៏ដូចជាលោកប្រធានក្រុមប្រឹក្សាស្រុក បាននាំយកប្រសាសន៍ផ្តាំផ្ញេីរសួរសុខទុក្ខរបស់ឯកឧត្តមអភិបាលខេត្តកណ្តាល និងបានណែនាំសូមលោកគ្រូ អ្នកគ្រូ ជាពិសេសសិស្សានុសិស្ស យកចិត្តទុកដាក់ក្នុងការអនុវត្តធ្វេីអនាម័យជាប្រចាំ ពាក់ម៉ាស់ របាំងមុខ ព្រមទាំងលាងដៃអោយបានញ៉ឹកញ៉ាប់ជាមួយសាប៊ូ រឺអាកុលសម្លាប់មេរោគ ដេីម្បីចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ព្រមទាំងលេីកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សទាំងអស់ សូមយកចិត្តទុកដាក់សិក្សារៀនសូត្រ និងក្រេបជញ្ជក់ចំណេះដឹង ពីលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀន។
ចុងបញ្ចប់នៃពិធី លោកប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលស្រុក បាននាំយកសម្ភារ:សិក្សារួមមាន សៀវភៅសរសេរ ៣០០ក្បាល និងប៊ិចចំនួន ៣០០ដេីម របាំងមុខការពារ ចំនួន៥០០របាំង ព្រមទាំងឧបត្ថម្ភថវិកាជូនប្អូនៗសិស្សានុសិស្សចំនួន១៤០នាក់ ក្នុងម្នាក់ៗថវិកា៥,០០០រៀល និងលោកគ្រូ អ្នកគ្រូ និងការិយាល័យអប់រំស្រុក ៦២នាក់ ម្នាក់ៗ៣០,០០០រៀល។ បន្ថែមពីនេះលោកអភិបាលស្រុក បានប្រគល់ជូនអំពូលសូឡា ចំនួន១០គ្រឿង ដេីម្បីដាក់បំភ្លឺក្នុងបរិវេនវិទ្យាល័យផងដែរ ៕