ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

សូមប្រយ័ត្នផង៖មានស្រ្តីម្នាក់តាំងខ្លួនជាមេធាវីការពារជនក្រីក្របោកលុយគេនៅខេត្តបាត់ដំបង,,,

បាត់ដំបង៖ប្រជាពលរដ្ឋពីរនាក់ឈ្មោះមូលសៅឌីនិងឈ្មោះឆាងឡាង

នៅភូមិអូរល្គុនឃុំផ្លូវមាសស្រុករតនមណ្ឌលខេត្តបាត់ដំបងបានប្តឹងសមត្ថកិច្ចថា៖កន្លងមកមានស្ត្រីម្នាក់បានតាំងខ្លួនជាក្រុមការងារមេធាវីការពារជនក្រីក្រ។ពួកគាត់ក៏បានពឹងពាក់ស្ត្រីរួបនោះឱ្យជួយរត់ការនិងការពាររឿងក្តីគ្រួសាររបស់ខ្លួនដោយបានចំណាយប្រាក់៤.០០០ដុលា្លរ។

ក្រោយប្រមូលបានលុយ៤.០០០ដុល្លារស្ត្រីរូបនោះក៏បានគេចខ្លួនរហូតមកទល់នឹងពេលនេះ។ប្រជាពលរដ្ឋរងគ្រោះបានឱ្យដឹងថា៖ដោយដឹងថាខ្លួនចាញ់បោកគេពួកគាត់ក៏បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងខេត្តបាត់ដំបងនិងស្វែងរកអន្តរាគមន៍ពីក្រុមមេធាវីស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាលដើម្បីឱ្យជួយដោះស្រាយជូនពួកគាត់។

ស្រ្តីដែលគេចោទប្រកាន់ថាបានបោកយកលុយដើម្បីទៅរត់ការរឿងក្តីនោះត្រូវប្រជាពលរដ្ឋដែលអះអាងជាអ្នករងគ្រោះបានប្រាប់សមត្ថកិច្ចថា៖ពួកគេបានស្គាល់ឈ្មោះនិងមានអាយុប្រហែល៥៨ឆ្នាំមានទីលំនៅភូមិស្រែស្អាងឃុំស្រែស្អាងស្រុកស្អាងខេត្តកណ្តាល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *