ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

អបអរសាទរខួបលើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករា១៩៧៩-២០២១!

អបអរសាទរខួបលើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករា១៩៧៩-២០២

នៅថ្ងៃទី៧ ខែមករា គឺជាខួបលេីកទី​ ៤២ឆ្នាំ (៧ មករា ១៩៧៩ – ៧ មករា ២០២១) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ​ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលកាលពី ៤២ មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូបរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃសម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ​ គ្មានសាលារៀន ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ ប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ពេលនោះហេីយទេីបប្រជា ពលរដ្ឋរបស់យេីងមានសិទ្ធសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ​ និងបាននាំកម្ពុជាមានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប​ និងជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិត​នៅជាអមតៈក្រោមម្លប់សុខសន្តិភាព​ និងការអភិវឌ្ឍន៍ជានិច្ចនិរន្ត៍ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *