ព័ត៌មាន រាយការណ៍ ព័ត៌មានសន្តិសុខសង្គម

Updata៖ចាប់វាយខ្នោះជនសង្ស័យចាប់រំលោភនាងបានសម្រេចមួយសប្ដាហ៍ហើយ នាងគំរាមប្ដឹងសមត្ថកិច្ច តែជនដៃដល់យកកាំបិតចុងស្រួច ចាក់ជាច្រើនកាំបិតបណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម,,,

កណ្តាល៖ អំពើឃាតកម្មដ៏សាហាវយង់ឃ្នងមួយបានកើតឡើងកាលពីវេលាម៉ោង០៧និង១០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១

នៅចំណុច បន្ទប់ជួលលេខ៨ ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបង្កឡើងដោយឃាតករដៃឆៅម្នាក់បានយកកាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ ចាក់ជាច្រើនកាំបិតលើដើមទ្រូង និងពោះនារីរងគ្រោះបណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម។

ក្រោយពីទទួលបានព័ត៌មានជុំវិញករណីឃាតកម្មនេះភ្លាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានដឹកនាំកម្លាំងចុះស្រាវជ្រាវឈានដល់ការចាប់ខ្លួនឃាតករបានភ្លាមៗនៅព្រឹកកើតហេតុនេះតែម្ដង។ ជនសង្ស័យឈ្មោះ ទូច សុជាតិ ហៅម៉ាប់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសង្កាត់កើតហេតុ មុខរបរ មិនពិតប្រាកដ។ រីឯជនរងគ្រោះឈ្មោះ ផេង បញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិសង្កាត់កើតហេតុ ។

តាមប្រភពព័ត៌មានពីលោកឧត្ដមសេនីយ៍ទោស្នងការខេត្តបានឲ្យសកម្មជនហ្វេសប៊ុកកម្ពុជាដឹងថា មុនពេលកើតហេតុ វេលាម៉ោងប្រហែល៦និង៣០នាទីក្រុមគ្រួសាររបស់ ជនរងគ្រោះមានឪពុកម្តាយនិងប្អូនប្រុស បាននាំគ្នាចេញទៅធ្វើការអស់ នៅសល់តែជនរងគ្រោះនិងប្អូនប្រុសម្នាក់ឈ្មោះ ផេង រិនណារ៉ុង អាយុ១០ឆ្នាំ។បន្ទាប់មកជនរងគ្រោះបានប្រើប្អូនប្រុសឲ្យជិះកង់ទៅទិញបាយស្រូប យកមកញ៉ាំទាំងអស់គ្នា។នៅពេលទិញបាយរួចហើយ ប្អូនប្រុសក៏យកបាយមកឲ្យជនរងគ្រោះវិញ ក៏ឃើញជនរងគ្រោះនៅក្នុងបន្ទប់តែពីរនាក់ជាមួយជនសង្ស័យ ពេលនោះជនរងគ្រោះបានប្រាប់ប្អូនថាកុំអាលទាន់ចូល ចំណែកជនសង្ស័យក៏បានប្រើប្អូនជនរងគ្រោះឲ្យទៅទិញបារីសេកចំនួន៥០០រៀល នៅពេលទិញបារីរួចហើយ ប្អូនប្រុសជនរងគ្រោះត្រឡប់មកវិញក៏ឃើញជនសង្ស័យឈរនៅផ្លូវចូលមុខផ្ទះជួល រួចហើយប្អូនជនរងគ្រោះក៏បានហុចបារីឲ្យ ហើយក៏ចូលទៅមើលក្នុងបន្ទប់ក៏ឃើញជនរងគ្រោះដេកលើឥដ្ឋមានឈាមពេញលើទ្រូង ក៏បានស្រែកហៅជនសង្ស័យឲ្យមកជួយមើល ហើយនៅពេលមកដល់ជនសង្ស័យក៏បានស្រែកហៅអ្នកជិតខាងអោយមកជួយមើលទៀតបន្ទាប់មកជនសង្ស័យក៏បានលើកបីសពយកទៅពេទ្យតែម្តង។

តាមចម្លើយជនសង្ស័យបានឆ្លើយសារភាពថាជនសង្ស័យពិតជាបានយកកាំបិតចុងស្រួចដងជ័រ ពណ៍ខ្មៅ ចាក់សម្លាប់ជនរងគ្រោះជាច្រើនកាំបិតលើដើមទ្រូង និង ពោះ
បណ្តាយឲ្យដេកស្លាប់ក្នុងថ្លុកឈាម ប្រាកដមែន
ដោយសារតែខ្លួនធ្លាប់ចាប់រំលោភជនរងគ្រោះ ហើយជនរងគ្រោះមានបំណងចង់ប្រាប់ដល់ម្តាយឲ្យបានដឹង
និងថ្ងៃកើតហេតុចង់រំលោភម្តងទៀត តែជនរងគ្រោះមិនព្រម។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
ដើម្បីចាត់ការតាមនិតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *