ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

នគរបាលចាប់ឃាត់ខ្លួនមន្ដ្រីយោធាផ្កាយមួយ ដកកាំភ្លើងវាយសន្តិសុខបែកក្បាលដួលសន្លប់ក្នុងថ្លុកឈាម,,,

(ខេត្តកណ្ដាល)៖នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ថាមូលហេតុដែលនាំឲ្យមន្ដ្រីយោធាដកកាំភ្លើងវាយក្បាលសន្ដិសុខបណ្ដាលឲ្យបែកដួលសន្លប់ក្នុងថ្លុកឈាម គឺផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូរបស់ជនបង្កហេតុ ហើយជនបង្កក៌ហៅប្រធានសន្ដិសុខមកដោះស្រាយគ្នា តែប្រធាននោះពន្យាពេលមិនព្រមមកទើបធ្វើឲ្យជនបង្កមានការខឹងសម្បារយ៉ាងខ្លាំង។

តាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត រហូតមកដល់ពេលនេះ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នូល កសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ គេបានបង្ហើបឲ្យដឹងថាមន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យបាលសម្ភព សុខ ម៉េង មានឈ្មោះ ហេង គាហុង ជាមន្រ្តីយោធានៅតុលាការយោធាចំណុះក្រសួងការពារជាតិ។
ជុំវិញករណីប្រើអំពើហិង្សាដែលបង្កដោយមន្ដ្រីយោធាពាក់ផ្កាយមួយនេះ ត្រូវបានមហាជននិងអ្នកប្រើប្រាស់បណ្ដាញសង្គមហ៊្វេសប៊ុក មានការហួសចិត្ត និងសម្ដែងនូវការខឹងសម្បារយ៉ាងខ្លាំង ដោយពួកគាត់ទទូចឲ្យស្ថាប័នមានសមត្ថកិច្ផ្តផ្ដន្ទាទោសតាមផ្លូវច្បាប់ចំពោះជនបង្កឲ្យបានខ្លាំង ព្រោះករណីនេះមិនគួរឲ្យកើតមានទាល់តែសោះ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *