(ព្រៃវែង)៖ ដោយមានការដឹកនាំ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរស្នងការ នគរបាលខេត្ត លោក ឧត្តមសេនីយ៍ត្រី ពៅ ជីវី និង លោក វរសេនីយ៍ឯក នៅ ហាច ស្នងការរង នគរបាលខេត្តព្រៃវែងបានដឹកនាំផ្ទាល់ក្នុងការស្រាជ្រាវបង្រ្កាប ករណី ឃាតកម្ម លេីស្រ្តីម្នាក់នៅចំណុចប្រឡាយទឹក ភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ កាលពីថ្ងៃទី១៩.៨.២០២០ វេលាម៉ោង១៩.៣០នាទី ។
ដោយមានកម្លាំងជំនាញនគរបាលខេត្តព្រៃវែង និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ។
នៅថ្ងៃទី22/8/2020 វេលាម៉ោង 20នឹង00នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ អ៉ីម រត្ន័ (ហៅឆ្អឹង) ភេទប្រុស អាយុ 20 ឆ្នាំភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ។ ឃាត់ខ្លួននៅចំណុចបេនឡាន ក្នុងសង្កាត់វត្តភ្នំ ខណ្ទដូនពេញ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាភ្នំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕គីមហៀប