(ខេត្តកណ្តាល)៖លោកកន សុខកាយក្នុងនាមគណៈអភិបាល ក្រុមប្រឹក្សា មន្រ្តីរាជការរដ្ឋបាលស្រុកល្វាឯម រួមជាមួយកងកំលាំងទាំងបី
បានចូលរួមថវិកា ចំនួន 10,000 $ (មួយម៉ឺនដុល្លាសហរដ្ឋអាមេរិក) ជាមួយ ឯកឧត្តម អភិបាលខេត្តកណ្តាល ដេីម្បីឧបត្ថម្ភជូនរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងចាក់ការពារជំងឺកូវីដ ១៩ ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជាយេីង។
សូមជូនពរដល់ប្រជាជនខ្មែរទាំងអស់បានរួចផុតពីជម្ងឺដ៏កាចសាហាវនេះផង🙏🙏🙏
បានបរិច្ចាគថវិការួមគ្នាចំនួន១មុឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។
ការបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕គីមហៀប