ព័ត៌មានជាតិ

លោក ជិន ម៉ាលីន នឹងឆ្លងឆ្លើយជាមួយសារព័ត៌មានដែលមានច្បាប់អនុញ្ញាត,,,

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌

នៅព្រឹកថ្ងៃទី២២,០៨,២០២០ បានបង្ហោះតាមបណ្តាញសង្គម Facebook ថា៖ លោកនឹងធ្វើការឆ្លងឆ្លើយជាមួយសារព័ត៌មានដែលមានច្បាប់អនុញ្ញាតតែប៉ុណ្ណោះ ។
ក្នុងនោះ!លោក ជិន ម៉ាលីន បានបង្ហោះទាំងស្រុង ថា៖ ចាប់ពីពេលនេះខ្ញុំធ្វើការឆ្លងឆ្លើយជាមួយសារព័ត៌មាន ដែលមានច្បាប់អនុញ្ញាតតែប៉ុណ្ណោះ ។
ដើម្បីជាការលើកទឹកចិត្តនិងគាំទ្រដល់អ្នកសារព័ត៌មានដែលបានគោរពនិងបំពេញបែបបទបានត្រឹមត្រូវតាមច្បាប់ ។

ចំពោះសារព័ត៌មានដែលមិនមានច្បាប់អនុញ្ញាត អាចដកស្រង់អត្ថបទពីផេករបស់ខ្ញុំយកទៅចុះផ្សាយបានដោយសេរី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *