ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាល និងបញ្ចុះបឋមសិលាសាងសង់ផ្សារកំពង់ពពិល ស្ថិតក្នុងស្រុកពារាំង,,,

ខេត្តព្រៃវែង៖នាថ្ងៃអាទិត្យ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលាសាងសង់ផ្សារកំពង់ពពិល ស្ថិតនៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយក(រង)រដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍កងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកពារាំង ក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាមួយអាជីវករផ្សារ និងប្រជាពលរដ្ឋរស់នៅជុំវិញផ្សារផងដែរ។ សូមបញ្ជាក់ផងដែរថា៖ ការសាងសង់ផ្សារថ្មីនេះឡើងដោយមានការឯកភាពពីអាជ្ញាធរខេត្ត និងមូលដ្ឋានជាមួយអាជីវករផ្សារ លប់បំបាត់ចោលភាពរញ៉េរញ៉ៃ និងប៉ះពាល់ ដល់បរិស្ថាន និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណផ្សារដែលបងប្អូនលក់ដូរ ជាពិសេសនៅតាមចិញ្ចើមផ្លូវរបងវត្ត ដែលអាចបង្កហានិភ័យខ្ពស់ដោយគ្រោះថ្នាក់ចរាចរណ៍។ ទន្ទឹមនិងនេះ ការរៀបចំកសាងផ្សារថ្មីឡើងវិញ គឺអាចស្តារបានទាំងសោភ័ណភាព ទាំងអនាម័យបរិស្ថានល្អ ក្នុងការរក្សាទាំងបរិយាកាស ខ្យល់ចេញចូលអោយបានល្អប្រសើរ ជាពិសេស ក្នុងការរៀបចំសណ្តាប់ធ្នាប់នៃការលក់ដូរ ដោយរៀបចំរចនាតូបពីគម្លាតតូបលក់ដូរឲ្យបានល្អប្រសើរឡើងវិញ និងទុកចន្លោះផ្លូវដើរក្នុងផ្សារ និងការរៀបចំអោយមាននូវប្រព័ន្ធសុវត្ថិភាពទឹក-ភ្លើងក្នុងផ្សារ នៅតាមតូបនីមួយៗ និងនៅក្បែរៗជិតផ្សារ ដើម្បីបម្រុងទុកជាមុន នៅពេលមានហេតុការអាក្រក់កើតឡើងជាយថាហេតុ។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តព្រៃវែង […]

ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន០៥នាក់ថែមទៀត ខណៈអ្នកជំងឺ០៤នាក់ជាសះស្បើយ,,,

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន០៥នាក់ថែមទៀត ខណៈអ្នកជំងឺ០៤នាក់ ព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទាំង០៥នាក់ ៖ ១៖ ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២១។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២១។ ៣៖ ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិចំបក់ ឃុំក្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ សូមកត់សម្គាល់ថា៖ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់បុគ្គលទាំង ០៣រូប ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា […]