ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តប៉េអឹមពីក្រោយបណ្ដាលឱ្យរបួសបាក់ភ្លៅ!

ពោធិ៍សាត់៖បុរសម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តដែលចតនៅលើចិញ្ចើមថ្នល់របស់កម្លាំងប៉េអឹមត្រួតពិនិត្យការធ្វើដំណើរនៅពេលយប់បណ្តាលឱ្យរងរបួសធ្ងន់។ហេតុការណ៍នេះកើតឡើង នៅទល់មុខខ្លោងទ្វារវត្តស្បូវរីកក្នុងភូមិស្បូវរីកឃុំលាចស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ខែមេសា ឆ្នាំ២០២១។ លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងថា៖មុនកើតហេតុ រថយន្តក្រុមសមត្ថកិច្ចបានឈប់ចតលើចិញ្ចើមថ្នល់ដើម្បីអនុវត្តសេចក្តីណែនាំនៃរដ្ឋបាលខេត្តពោធិ៍សាត់ពិនិត្យអ្នកដំណើរលួចឆ្លងដែន និងករណីលួចដឹកជញ្ជូនជនបរទេសគេចចេញពីភូមិសាស្ត្របិទខ្ទប់នៃរដ្ឋបាលរាជធានី-ខេត្ត មកកាន់ខេត្តពោធិ៍សាត់។ លោកអធិការបានបន្តថា៖ស្រាប់តែមានម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ខៀវ គ្មានផ្លាកលេខបើកបរដោយឈ្មោះ សៀម សិលា ភេទប្រុស អាយុ ២៥ ឆ្នាំរស់នៅក្នុងភូមិព្រងិល ឃុំព្រងិលស្រុកភ្នំក្រវ៉ាញបានបុកពីក្រោយរថយន្តម៉ាក toyota កាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ពោធិ៍សាត់ 2A- 5673 បើកបរដោយឈ្មោះ អ៊ីវ វិបុលអាយុ ២៨ ឆ្នាំជាមន្ត្រីប៉េអឹមស្រុកភ្នំក្រវាញបណ្តាលឱ្យបុរសជិះម៉ូតូរងរបួសធ្ងន់បាក់ភ្លៅ និងខូចរថយន្តផ្នែកខាងក្រោយ ៕

ព័ត៌មាន រាយការណ៍ ព័ត៌មានសន្តិសុខសង្គម

កម្លាំងកងរាជអាវុធហត្ថ រកឃើញក្មេងស្រីដែលបាត់នៅស្រុករមាសហែកឃើញវិញហើយគឺនៅរស់! រីឯសពស្ត្រីម្នាក់ដែលត្រូវគេប្លុងចោលនៅផ្លូវជាតិលេខ១ ក្នុងស្រុកព្រះស្ដេច មិនទាន់រកឃើញសាច់ញាតិនៅឡើយទេ!

(ព្រៃវែង)៖ដោយមានការដឹកនាំនឹងចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ត្រី ឈួនគីមសាន ដឹកនាំដោយផ្ទាល់ពីលោក ផាត់ សុជោត ប្រធានមន្ទីស្រាវជ្រាវនឹងបង្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តស្វាយរៀង កងរាជអាវុធហត្ថខេត្តកណ្ដាល កងរាជអាវុធហត្ថខេត្តខេត្តក្រចេះ ដើម្បីធ្វើការស្រាវជ្រៀវករណីបាត់កូនស្រីឈ្មោះ ចាន់  នងយ៉ា កាលពីរថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១២និង០១នាទីស្រុករមាសហែក ខេត្តស្វាយរៀង។ ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថបានរកឃើញ ឈ្មោះ នង ចាន់ យ៉ា នេះវិញហើយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។គឺជនរងគ្រោះកំពុងនៅសុីឈ្នួលលក់ដូរ អុីវ៉ាន់ អោយគេនៅក្នុងកម្មវិធីប្រគំតន្រីនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ហើយបច្ចុប្បន្ននេះកម្លាំងកងរាជអាវុធខេត្តព្រៃវែងបាននាំក្មេងស្រីរូបនេះមកប្រគល់ទៅឲ្យម្តាយវិញនៅកងរាជអាវុធខេត្តព្រៃវែង។ សូមបញ្ជាក់ថា៖ កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នគរបាលខេត្តព្រៃវែង បានឲ្យដឹងថា កម្លាំងបានបើកការស្រាវជ្រាវរកសាច់ញាតិ នៃសពស្ត្រីម្នាក់ដែលគេយកទៅប្លុងចោលនៅចិញ្ចើមផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី០៤ ខែមករា ដោយមានស្នាមរបួសលើដងខ្លួនជាច្រើនកន្លែងនោះត្រូវបានរកឃើញសាច់ញាតិហើយ គឺរស់នៅស្រុករមាសហែក ខេត្តស្វាយរៀង ឯជនសង្ស័យសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត។ ក៏ប៉ុន្តែនៅវេលាម៉ោងជាង១១ ព្រឹកថ្ងៃដដែល«ម្ចាស់ទន្លេមេគង្គ»បានទទួលព័ត៌មានពីកងរាជអាវុធហត្ថខេត្តព្រៃវែង មកបញ្ជាក់ថា៖ សពស្រ្តីរងគ្រោះខាងលើ […]