ព័ត៌មានជាតិ

បញ្ជាការដ្ឋានអង្គរក្ស ច្រានចោលការចោទប្រកាន់ថា ជនល្មើសក្នុងករណីប្លន់ចាប់ជំរិតមិនមែនជាមន្ដ្រីរបស់ខ្លួន,,,

(ភ្នំពេញ)៖ បញ្ជាការដ្ឋានអង្គរក្ស នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា ឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ ដែលជាជនល្មើសក្នុងហេតុការណ៍ប្លន់ចាប់ជំរិត នៅបុរីអង្គរភ្នំពេញ មិនមែនជាមន្ដ្រីរបស់បញ្ជាការដ្ឋានអង្គរក្ស។ លិខិតបដិសេធរបស់ស្នងការដ្ឋានបុគ្គល-បណ្ដុះបណ្ដាល នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបណ្ដាញព័ត៌មាន ទទួលបានអះអាងថា ឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ មិនមានឈ្មោះ និងក្របខណ្ឌក្នុងបញ្ជាការដ្ឋានអង្គរក្សនោះឡើយ ហើយប័ណ្ណសម្គាល់ខ្លួនដែលបានចែកចាយនោះ ជាប័ណ្ណសម្គាល់ខ្លួនក្លែងក្លាយ មិនមែនប័ណ្ណដែលចេញដោយបញ្ជាការដ្ឋានអង្គរក្សនោះទេ។ សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅពេលបើកប្រតិបត្តិការបង្ក្រាបនេះ ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លាប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ៕

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ចុះសួរសុខទុក្ខកងកម្លាំង ៣ ប្រចាំការនៅមណ្ឌលចត្តាឡីស័ក,,,

(ខេត្តកណ្តាល)៖យប់ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល

ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាល និងបញ្ចុះបឋមសិលាសាងសង់ផ្សារកំពង់ពពិល ស្ថិតក្នុងស្រុកពារាំង,,,

ខេត្តព្រៃវែង៖នាថ្ងៃអាទិត្យ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលាសាងសង់ផ្សារកំពង់ពពិល ស្ថិតនៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយក(រង)រដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍កងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកពារាំង ក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាមួយអាជីវករផ្សារ និងប្រជាពលរដ្ឋរស់នៅជុំវិញផ្សារផងដែរ។ សូមបញ្ជាក់ផងដែរថា៖ ការសាងសង់ផ្សារថ្មីនេះឡើងដោយមានការឯកភាពពីអាជ្ញាធរខេត្ត និងមូលដ្ឋានជាមួយអាជីវករផ្សារ លប់បំបាត់ចោលភាពរញ៉េរញ៉ៃ និងប៉ះពាល់ ដល់បរិស្ថាន និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណផ្សារដែលបងប្អូនលក់ដូរ ជាពិសេសនៅតាមចិញ្ចើមផ្លូវរបងវត្ត ដែលអាចបង្កហានិភ័យខ្ពស់ដោយគ្រោះថ្នាក់ចរាចរណ៍។ ទន្ទឹមនិងនេះ ការរៀបចំកសាងផ្សារថ្មីឡើងវិញ គឺអាចស្តារបានទាំងសោភ័ណភាព ទាំងអនាម័យបរិស្ថានល្អ ក្នុងការរក្សាទាំងបរិយាកាស ខ្យល់ចេញចូលអោយបានល្អប្រសើរ ជាពិសេស ក្នុងការរៀបចំសណ្តាប់ធ្នាប់នៃការលក់ដូរ ដោយរៀបចំរចនាតូបពីគម្លាតតូបលក់ដូរឲ្យបានល្អប្រសើរឡើងវិញ និងទុកចន្លោះផ្លូវដើរក្នុងផ្សារ និងការរៀបចំអោយមាននូវប្រព័ន្ធសុវត្ថិភាពទឹក-ភ្លើងក្នុងផ្សារ នៅតាមតូបនីមួយៗ និងនៅក្បែរៗជិតផ្សារ ដើម្បីបម្រុងទុកជាមុន នៅពេលមានហេតុការអាក្រក់កើតឡើងជាយថាហេតុ។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តព្រៃវែង […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន និងមន្ដ្រីក្រោមឱវាទ បានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរ:សេនីយ៍ទោ លឹម ឆាយ ជាប្រធានស្រាវជ្រាវព័ត៌មាន និងសន្តិសុខ នៅខេត្តព្រៃវែង!

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមន្ត្រីក្រោមឱវាទ។ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តព្រៃវែង ចំនួន៨,០០០,០០០ រៀល និងគ្រឿង ឧបគោគបរិភោគមួយចំនួន ជូនគ្រួសារសព លោក វរសេនីយ៍ទោ លឹម ឆាយ ប្រធានមន្ទីរស្រាវជ្រាវព័ត៌មាន និងសន្តិសុខ កងរាជអាវុធហត្ថ ខេត្តព្រៃវែង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងឱកាសនោះ លោក មេបញ្ជាការ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារសពផងដែរ និងបានបន្តថាថវិកានេះបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌ របស់នាយ នាយរង នៃកងរាជអាវុធហត្ថទូទាំងខេត្តព្រៃវែង។ តំណាងគ្រួសារសពក៏បានថ្លែងអំណរអរគុណចំពោះទឹកចិត្ត និងការលះបង់ របស់លោកមេបញ្ជាការ ព្រមទាំងនាយ នាយរងអាវុធហត្ថទូទាំងខេត្តព្រៃវែង និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ និងទទួលបាននូវពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕  

ព័ត៌មាន រាយការណ៍ ព័ត៌មានជាតិ

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន០៥នាក់ថែមទៀត ខណៈអ្នកជំងឺ០៤នាក់ជាសះស្បើយ,,,

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន០៥នាក់ថែមទៀត ខណៈអ្នកជំងឺ០៤នាក់ ព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទាំង០៥នាក់ ៖ ១៖ ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២១។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២១។ ៣៖ ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិចំបក់ ឃុំក្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ សូមកត់សម្គាល់ថា៖ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់បុគ្គលទាំង ០៣រូប ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា […]